• 2021-06-07 04:03:11
  • ផលិតផលថ្មី

Xiaomi Mi 11 Lite ទូរសព្ទមានអេក្រង់ 90Hz កាមេរ៉ាខ្លាំង តម្លៃខ្ទង់ ៣០០ដុល្លារ

  • 2021-06-07 04:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Xiaomi Mi 11 Lite គឺជាទូរសព្ទមួយក្នុងចំណោមត្រកូល Mi 11 ដែលត្រូវបានផលិតឡើងត្រូវចិត្តអ្នកប្រើជាមួយរូបរាងតូចស្រួលកាន់ ដោយផ្នែកខាងខ្នងរបស់ធ្វើឡើងស្រោបដោយកញ្ចក់ និងមានផ្ទៃរាបស្មើ។

Xiaomi Mi 11 Lite ប្រើប្រាស់អេក្រង់ទំហំ ៦,៥៥ អ៊ីញ AMOLED ជាមួយកម្រិតភាពច្បាស់តហូតដល់ Full HD+ 402ppi និងមានល្បឿនអេក្រងរហូតដល់ 90Hz និងមានការពារដោយចញ្ចក់ប្រភេទ Gorilla Glass 5 ដែលគាំទ្រដោយមុខងារ HDR10 និងមានកម្រិតពន្លឺ 800Nits។

ស្មាតហ្វូនមានតម្លៃសមល្មមមួយនេះមានទំហំកាមេរ៉ាមុខ ៦មេហ្គាភីកសែល កាមេរ៉ាផ្នែកខាងក្រោយចំនួន ៣គ្រាប់ ដែលកាមេរ៉ាមេមានទំហំ ៦៤មេហ្គាភីកសែល។ Xiaomi Mi 11 Lite ប្រើប្រាស់បន្ទះឈីប Snapdragon 732G មាន GPU Adreno 618 និង CPU Octa-core និងមានទំហំ RAM8GB និងមានទំហំផ្ទុក 128GB និងមានទំហំថ្ម ៤២៥០mAh ។

Xiaomi Mi 11 Lite ដាក់លក់ក្នុងតម្លៃ ៣២៩ដុល្លារ ជាមួយជម្រើសពណ៌ ផ្កាឈូក ប្រផេះ និងពណ៌ខៀវ

សម្រាប់លក្ខណ:សម្បត្តិលម្អិតអាចទស្សនាវីដេអូខាងក្រោមបាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់