• 2021-06-07 04:10:42
  • ព័ត៌មាន

តិចនិកពិសេស! ភ្ញាក់ពីគេងភ្លាម iOS/កម្មវិធី អាប់ឌែតរួចរាល់ទាំងអស់

  • 2021-06-07 04:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple តែងបញ្ចេញកំណែអាប់ឌែត iOS ជាប្រចាំដើម្បីបន្ថែមមុខងារថ្មីៗ និងដោះស្រាយបញ្ហាដែលកើតមាន រីឯចំពោះកម្មវិធីទាំងអស់នៅលើ App Store គឺដូចគ្នា តែងមានកំណែអាប់ឌែតថ្មីជាប្រចាំផងដែរ។

ដូចនេះ កុំស្ទាក់ស្ទើរក្នុងការអាប់ឌែត iOS និងកម្មវិធីទាំងឡាយ លើ App Store ដើម្បីបានប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីមានស្ថិរភាព និងសុវត្ថិភាព ងាយស្រួលប្រើ។ យើងសូមបង្ហាញតិចនិកសំខាន់ៗមួយចំនួន ដើម្បីឱ្យអ្នកភ្ញាក់ពីគេងមក មានទាំង iOS ជំនាន់ថ្មី និងកម្មវិធីលើ App Store អាប់ឌែតរួចជាស្រេច ដោយមិនបាច់ពិបាកអង្គុយចុចអាប់ឌែតម្ដងមួយ។

១. បើកអាប់ឌែត iOS ដោយស្វ័យប្រវត្តិ គួរដឹងថាកំណែអាប់ឌែត iOS ច្រើនតែមានទំហំធំ និងការទាញយកចំណាយពេលយូរ ត្បិតត្រូវមានដំណាក់ត្រួតពិនិត្យជាច្រើនពី Apple។ ដូចនេះ ការកំណត់ឱ្យទាញយក iOS និងអាប់ឌែតដោយស្វ័យប្រវត្តិនៅពេលយប់ជាជម្រើសដ៏ល្អ។ សូមអនុវត្តតាមវិធីខាងក្រោមនេះ៖

  • ចូលទៅកាន់ Settings > General > Software Update > Automatic Updates
  • ចុច Enable លើ Download iOS Updates
  • ចុច Enable លើ Install iOS Updates

ចំណាំ៖ ដើម្បីឱ្យ iOS ទាញយកនិងតម្លើងដោយស្វ័យប្រវត្តិ ចាំបាច់អ្នកត្រូវចុចទាញយកកំណែអាប់ឌែត iOS ថ្មីនោះជាមុនសិន បន្ទាប់មក iPhone នឹងធ្វើការទាញយកបន្ថែមនិងតម្លើងបញ្ចប់នៅពេលយប់តែម្ដង។

របៀបធ្វើ៖

  • ចូលទៅកាន់កម្មវិធី Settings > General > Software Update បន្ទាប់មកចុច Download and Install

២. បើកអាប់ឌែតលើ App Store ដើម្បីឱ្យកម្មវិធីទាំងអស់លើ App Store អាប់ឌែតដោយស្វ័យប្រវត្តិនៅពេលយប់ សូមកំណត់តាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Settings > App Store > App Update រួចចុច Enable ជាការស្រេច

ចំណាំ គួរដឹងថា កម្មវិធីដែលបានអាប់ឌែតពី App Store រួច នឹងមានសញ្ញាសម្គាល់ដូចរូបខាងក្រោមនេះ។

៣. ដាក់ iPhone សាកថ្ម ទោះជាយើងកំណត់អ្វីៗរួចរាល់ ក៏ iPhone មិនអាប់ឌែត iOS និងកម្មវិធីដែរ បើអ្នកមិនបាកសាកថ្មវា។

៤. ភ្ជាប់ iPhone ទៅកាន់ Wi-Fi គួរដឹងថា កំណែអាប់ឌែត iOS មិនអាចអាប់ទាញយកដោយ អ៊ីនធឺណិតស៊ីមកាត បាននោះទេ។ ចំពោះការអាប់ឌែតកម្មវិធីលើ App Store គឺទាមទារ អ៊ីនធឺណិតពី Wi-Fi ដូចគ្នា។ ដូចនេះ អ្នកចាំបាច់ភ្ជាប់ iPhone ទៅកាន់ Wi-Fi នៅពេលយប់៕

អត្ថបទ៖ កុសល

មតិយោបល់