• 2021-06-07 03:37:11
  • ព័ត៌មាន

ពិតជាមានប្រាកដមែន! ប្រទេសនេះបង្កើតច្រកពិសេស ឆ្លងភពផែនដីរាប់សិបគីឡូម៉ែត្រ

  • 2021-06-07 03:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្រកទ្វារពិសេសដែលយើងឧស្សាហ៍ឃើញនៅក្នុងរឿងវេទមន្ត អាចជួយឱ្យតួអង្គក្នុងភាពយន្តឆ្លងកាត់ពេលវេលា ទៅកាន់ទីកន្លែងជាច្រើន នៅជុំវិញពិភពលោក ឬក្រៅភពថែមទៀត។

នៅពេលនេះ អ្នកអាចឃើញវាដោយផ្ទាល់ក្នុងពិភពពិតជាក់ស្ដែងកំពុងដាក់ឲ្យប្រើប្រាស់នៅក្នុង ប្រទេសប៉ូឡូញមានឈ្មោះថា Stargate វាស្រដៀងទៅនឹងច្រកទ្វារវេទមន្ត អាចឱ្យមនុស្សពិរនាក់ជួបគ្នាក្នុងរយៈចម្ងាយ ៦០០ គីឡូម៉ែត្រ។

ទ្វារពិសេស The "gate" កំពុងដាក់ឲ្យប្រើប្រាស់នៅប៉ូឡូញ

Stargate គឺកងរង្វង់ដ៏ធំមួយ ត្រូវបានដាក់នៅក្នុងទីក្រុងពីរផ្សេងគ្នាគឺ Vilnius និង Lublin នៅប្រទេសប៉ូឡូញ។ ទីក្រុងទាំងពីរនេះមានចម្ងាយពីគ្នា ៦០៦ គីឡូម៉ែត្រពីគ្នា។

វាជាផ្ទាំងអេក្រង់មួយ ដោយបំពាក់កាមេរ៉ាដើម្បីថតទិដ្ឋភាពនៅទីក្រុងមួយ ភ្ជាប់នឹងបង្ហាញទៅទីក្រុងមួយទៀត ក្នុងពេលវេលាជាក់ស្ដែង ដើម្បីផ្ដល់អារម្មណ៍ពិសេសមួយដល់អ្នកឈរទល់មុខគ្នា ឱ្យដូចជាពួកគេកំពុងឈរនៅមុខច្រកពិសេសមួយ នៅក្នុងរឿងប្រឌិតបែបវិទ្យាសាស្ត្រដូច្នោះដែរ។

ទ្វារពិសេសវេទមន្តនៅក្នុ្ុងភាពយន្ត

ពិភពលោកកំពុងរងគ្រោះព្រោះជំងឺឆ្លងកូវីដ១៩ ត្បិតមនុស្សម្នាមិនអាចជួបនិងទាក់ទងជាមួយគ្នាដោយផ្ទាល់បាន។ ឧបករណ៍នេះត្រូវបានគេបង្កើតឡើងដើម្បីដោះស្រាយបញ្ហាទាំងនោះ គម្រោងមួយនេះត្រូវគេអភិវឌ្ឍន៍អស់រយៈពេល ៥ឆ្នាំ មកហើយ ដោយវិស្វករនៅមជ្ឈមណ្ឌល LinkMenų fabrikas នៃសាកលវិទ្យាល័យបច្ចេកទេស Vilnius Gediminas៕

ប្រភព៖ Zing ប្រែ​សម្រួល៖ កុសល

មតិយោបល់