• 2021-06-04 03:18:00
  • ហាងឆេងផលិតផល

Honda ADV 150 ស៊េរីឆ្នាំ២០២១ តម្លៃលក់តាមហាងពេលនេះនៅប៉ុន្មាន?

  • 2021-06-04 03:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda ADV 150 ស៊េរីឆ្នាំ២០២១ នៅតែមិនមានភាពស្ងប់ស្ងាត់ទីផ្សារ ដែលនៅតាមពេលហាងពេលនេះកំពុងដាក់លក់ និងមានការប្រែប្រួលតម្លៃច្រើនបើធៀបជាមួយពេលចេញលក់ដំបូង។

Honda ADV ជាម៉ូតូដែលគ្រប់គ្នាស្គាល់ថាជា ម៉ូតូអូតូរូបរាងថ្មី អាចយកទៅច្នៃចេញបែប Off-road ទាក់ទាញ់ជាងស៊េរីមុនៗ។ អាចថាវាជាំគូប្រជែងជាមួយ Honda PCX 150 និងជាប្រភេទម៉ូតូម៉ូតូបែបផ្សងព្រេងនេះបានហក់ចូលទីផ្សារប្រទេសកម្ពុជានិងមានអ្នកពេញជាច្រើននាពេលបច្ចុប្បន្ន។

សម្រាប់ Honda ADV 150cc ស៊េរីឆ្នាំ ២០២១នេះមានលក់នៅតាមហាងដំបូងមានប្រភពនាំចូលមកពីថៃនេះមានតម្លៃក្បែរ ៥ពាន់ដុល្លារ។ ងាកមកបច្ចុប្បន្ន កំពុងលក់នៅតាមហាងនៅភ្នំពេញម៉ូតូ មានតម្លៃខ្ទង់ ៤ ៤០០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)។

ម៉ូតូនេះមានកម្លាំងម៉ាសុីន ១៥០សេសេ ដូចទៅនឹង Honda PCX ដែរ ហើយប្រើប្រាស់អំពូលភ្លើងមុខក្រោយ LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗច្រើន, មានធុងសាំងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ផងដែរ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់