• 2021-06-03 05:16:33
  • ព័ត៌មាន

Huawei P50 Series ​កាមេរ៉ា​ក្រោយ​ទំហំ​ប៉ុន​ចង្ក្រាន​ហ្គាស​ ​ត្រូវ​គេ​យក​ទៅ​ត្រូល​

  • 2021-06-03 05:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ ​Huawei ​ទើប​នឹង​បញ្ចប់​ពិធី​ប្រកាស​ចេញ​ផលិតផល​ថ្មីៗ​ចំនួន​ ​៧ ​រួម​ទាំង​ប្រព័ន្ធ​ដំណើរការ​ផ្ទាល់​ខ្លួន​ជំនាន់​ថ្មី​ Harmony OS 2.0 ​វា​នឹង​ចូល​មក​បំពេញ​តួនាទី​ជា​ eco-system ​ភ្ជាប់​រៀងរាល់​ផលិតផល​ទាំង​អស់​របស់ Huawei ។ ​នៅ​ចុង​បញ្ចប់​កម្មវិធី​ ​ស្រាប់​តែ​លេច​ចេញ​រូបភាព​និង​វីដេអូ​ច្បាស់ៗ​ពី​ដំណឹង​ស្មាតហ្វូន​កំពូល​ប្រភេទ​ flagship ប្រចាំ​ឆ្នាំ​នោះ​គឺ​ស្រឡាយ​ P50 Series ។​

រូបភាពផ្លូវការ

​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ទៅ​លើ​ ​P50 Series ​ត្រង់​រូបរាង​ការ​រចនា​ទម្រង់​កាមេរ៉ា​ក្រោយ​ធំៗ​ទាំង​ពីរ​មាន​រាង​រង្វង់​។

រូបភាព​នោះ​ត្រូវ​បាន​អ្នក​លេង​ Twitter ​យក​ទៅ​កាត់​ត​បន្ថែម​ដាក់​រូប​ឆ្នាំង​ នៅ​លើ​ពី​លើ​កាមេរ៉ា​តម្រៀប​គ្នា​ទំហំ​ប៉ុន​ចង្ក្រាន​ហ្គាស​ធ្វើ meme ​ចែក​រំលែក​ភ្លាមៗ​បន្ទាប់​ពី​ឃើញ​ក្នុង​វីដេអូ​រួច​មក។​

រូបភាពកាត់ត

​កាមេរ៉ា​ក្រោយ​ដ៏​ធំ មាន​មួយ​បង្កប់​សេនស័រ​ទំហំ ១ អ៊ិញ​ឈ្មោះ​ Sony IMX800 ​ដែល​គេ​សន្និដ្ឋាន​ថា​អាច​នឹង​សមត្ថភាព​ពង្រីក​ដល់​ទៅ 5x periscope zoom ​។

កន្លង​មក​បើ​រូបរាង​រង្វង់​បែប​នេះ​ច្រើន​តែ​ជា ​ឡេន​របស់​ក្រុមហ៊ុន Leica Camera​ ​ដែល​ Huawei ​ចាប់​ដៃ​សហការ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ យ៉ាង​ណា​មិញ​ក្រុមហ៊ុន​នៅ​មិន​ទាន់​បញ្ចេញ​ឲ្យ​ដឹង​ព័ត៌មាន​ច្រើន​ជាង​ទៀត​​ទេ ​សូម​រង់ចាំ​ថ្ងៃ​ប្រកាស​ពេញ​លេញ​​អាច​នឹង​ធ្វើ​ឡើង​ឆាប់ៗ​នេះ៕

ទស្សនាវីដេអូខ្លីខាងក្រោម៖

អត្ថបទ៖ រក្សា

មតិយោបល់