• 2021-06-03 04:00:44
  • ព័ត៌មាន

ផលិតផល​ថ្មីៗ​ទាំង​ ៧ Huawei ​ទើប​ប្រកាស​ចេញ​កាល​ពី​យប់មិញ​នេះ

  • 2021-06-03 04:00:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីរាត្រីថ្ងៃទី២ ខែមិថុនាកន្លងទៅម្សិលមិញនេះ នៅក្នុងព្រឹត្តិការណ៍ធំ Harmony OS ធ្វើឡើង​ដោយ​ក្រុមហ៊ុន Huawei ប្រកាសចេញនូវផលិតផលថ្មីៗរបស់ខ្លួនជាច្រើន ដូចមានរៀបរាប់ខាងក្រោម៖

១. MatePad Pro ប្រើអេក្រង់ OLED ទំហំ ១២,៦អ៊ិញ FullView Display, ប្រើបន្ទះឈីប Kirin 9000E និងមានសែនស័រកាមេរ៉ា 3D Depth Sensing។ វាក៏មានមុខងារ Huawei Share សម្រាប់ភ្ជាប់ស្មាតហ្វូនទៅកាន់ថេបប្លែត និងមានមុខងារ dual-displayអាចភ្ជាប់អេក្រង់ប្រើជាមួយឡេបថបបានថែមទៀតផង។

Huawei ក៏ប្រកាស MatePad ខ្នាតតូចពីរបន្ថែមទៀតផងដែរ ដែលមានទំហំអេក្រង់ ១១អ៊ិញ និង ១០,៨អ៊ិញ។

  • MatePad Pro និង ដាក់លក់នៅទីផ្សារអឺរ៉ុប តម្លៃប្រមាណ ១១៣០ដុល្លារ
  • MatePad ១១អ៊ិញ ដាក់លក់នៅទីផ្សារអឺរ៉ុប តម្លៃប្រមាណ ៥៦០ ដុល្លារ

ចំណែកឯថ្ងៃដាក់លក់មិនទាន់កំណត់នៅឡើយទេ

២. នាឡិកាវៃឆ្លាត Watch 3/ 3 Pro មានតាមដានចង្វាក់បេះដូងរាល់ពេល (24/7), កម្មវិធីគ្រប់គ្រងសុខភាព តាមដានការហាត់កីឡា។ វាក៏អាចប្រើប្រាស់ eSIM និងហៅចេញដោយប្រើអ៊ីនធឺណិត។ ក្រៅពីនេះ ក៏មានមានកម្មវិធីជំនួយធ្វើដំណើរ Travel Apps ថែមទៀតផង។ វាមានមានថាមពលថ្មប្រើបាន ៥ថ្ងៃ អាចមើលសារដំណឹង SMS និងមានមុខងារ Smart Remote អាចបញ្ជារលើឧបករណ៍អេឡិចត្រូនិចដទៃបានថែមទៀតផង។

នាឡិកាទាំងពីរនេះ នឹងដាក់លក់នៅទីផ្សារអឺរ៉ុប ថ្ងៃទី១១ ខែមិថុនា ក្នុងតម្លៃប្រមាណ ៤៧០ដុល្លារ និង Watch 3 Pro ដាក់លក់ក្នុងតម្លៃប្រមាណ ៦០០ដុល្លារ។

៣. MateView GT ជា Monitor មានផ្ទៃកោង មានទំហំ ៣៤អ៊ិញ មានកម្រិតបង្ហាញ WQHD 3K។ វាទ្រទ្រង់ការលេងហ្គេមយ៉ាងប្រសើររួមទាំងពន្លឺ ពណ៌ និងមាន Refresh rate ដល់ទៅ 165Hz។ ជាពិសេសគឺមានឧបករណ៍បំពងសំឡេងភ្ជាប់ក្រៅ Streo Soundbar អាចកំណត់ដោយប៉ះបញ្ជារបាន។

៤. MateView ជា Monitor ប្រើតួខ្លួនទាន់សម័យ មានអេក្រង់ស្ដើងគែមអេក្រង់ខ្លី ទំហំ ២៨,២អ៊ិញ មានកម្រិតបង្ហាញ 4K+ Ultra-HD។ វាក៏អាចភ្ជាប់ទៅកាន់ឧបករណ៍ដទៃដូចជាស្មាតហ្វូន និងឡេបថប ដោយមិនប្រើខ្សែបានផងដែរ។ Monitor នេះក៏មាន Smart Bar ដើម្បីកំណត់ដោយប៉ះបញ្ជារ ជាពិសេសគឺងាយស្រួលកំណត់លើសំឡេងតែម្ដង។

៥. កាសឥតខ្សែ FreeBuds 4 មានមុខងារកាត់បន្ថយសំឡេងរំខាន Open-fit ANC Technology, មានថាមពលថ្មអាចប្រើប្រាស់បាន ១០ម៉ោង។ វាបំពាក់ដោយបញ្ចេកវិទ្យា Bluetooth 5.2 និងកំណត់ផ្សេងៗបញ្ជារផ្សេងៗ ដោយការប៉ះបញ្ជារ។

FreeBuds 4 នឹងដាក់លក់នៅទីផ្សារអឺរ៉ុបនៅ ថ្ងៃទី២១ ខែមិថុនា ក្នុងតម្លៃប្រមាណ ១៨៤ដុល្លារ

៦Harmony OS 2.0 ជាប្រព័ន្ធដំណើរការជំនាន់ថ្មីផលិតដោយ Huawei ផ្ទាល់ បច្ចុប្បន្ននឹងដាក់ឱ្យដំណើរការលើ ថែបប្លែតជំនាន់ថ្មីរបស់ខ្លួន រួមទាំងនាឡិកាវៃឆ្លាត ដែលត្រៀមដាក់លក់លើទីផ្សារនាពេលខាងមុខនេះ។

លើសពីនេះ Huawei មានគម្រោងជម្រុញឧបករណ៍របស់ខ្លួន ទាំងស្មាតហ្វូនថេបប្លែតចំនួន១០០ឧបករណ៍ ដែលកំពុងប្រើប្រព័ន្ធដំណើរការ Android នៅប្រទេសចិនទាំងអស់ ឱ្យឡើងទៅ Harmony OS ដូចកាលវិភាគខាងក្រោមនេះថែមទៀតផង។

៧. M-Pencil ជំនាន់ទី២ និង Smart Magnetic Keyboard M-Pencil មានថាមពលថ្មប្រើប្រាស់បាន ១០ម៉ោង, មានដែកស្រូកអាចភ្ជាប់នឹង Matepad បាន ហើយក៏អាចសាកថ្មក្នុងពេលដំណាលគ្នាផងដែរ។

ចំណែកឯ Smart Magnetic Keyboard ងាយស្រួលភ្ជាប់ទៅកាន់ថែបប្លែត MatePad ពិសេសងាយទប់ថែបប្លែតធ្វើការអំឡុងពេលធ្វើដំណើរ។ លើសពីនេះអ្នកប្រើក៏អាចប៊ូតុងដោយបញ្ជារដូចលើ Window ផងដែរ ដោយចុចគ្រាន់តែចុច Apps + D ដើម្បីត្រលប់ទៅ homescreen។

  • M-Pencil ដាក់លក់នៅទីផ្សារអឺរ៉ុប ក្នុងតម្លៃប្រមាណ ១៤០ដុល្លារ
  • Smart Magnetic Keyboard ដាក់លក់នៅទីផ្សារអឺរ៉ុប ក្នុងតម្លៃប្រមាណ ១៨៤ដុល្លារ

ប្រភព៖ Huawei Central ប្រែ​សម្រួល៖ កុសល

មតិយោបល់