• 2021-06-03 03:41:03
  • ហាងឆេងផលិតផល

តម្លៃ OnePlus 9/9Pro លក់តាមហាងពេលនេះកំពុងធ្លាក់ថ្លៃហើយ!

  • 2021-06-03 03:41:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 9 Pro ជាស្មាតហ្វន ដែលប្រើប្រាស់អេក្រង់ LTPO Fluid Display 2.0 ដែលអាចសន្សំថាមពលដល់ទៅ ៥០% និងមាន refresh rate ដល់ទៅ 120Hz ដែលបានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជានៅដើមខែមេសា។

មកដល់ទីផ្សារប្រទេសកម្ពុជាដំបូង OnePlus 9 ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៦៤៩ដុល្លារ ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៧២៩ដុល្លារ និង OnePlus 9 Pro ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៩០៩ដុល្លារ ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៩៧៩ដុល្លារ។ បច្ចុប្បន្ននៅតាមហាងកំពុងមានតម្លៃធ្លាក់ច្រើនគួរសម។

តម្លៃលក់នៅតាមហាងបច្ចុប្បន្នមានដូចខាងក្រោម៖

  • OnePlus 9 ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៦០៩ដុល្លារ (ធ្លាក់ថ្លៃ ៤០ដុល្លារ)
  • OnePlus 9 ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៦៧៩ដុល្លារ (ធ្លាក់ថ្លៃ ៥០ដុល្លារ)
  • OnePlus 9 Pro ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៨៩៩ដុល្លារ (ធ្លាក់ថ្លៃ ៨០ដុល្លារ)

OnePlus 9 និង 9 Pro ប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ Snapdragon 888 5G មានជម្រើស RAM 8GB និង 12GB អង្គផ្ទុកទិន្ធន័យ 128GB និង 256GB។ មានថាមពលថ្មទំហំ ៤៥០០mAh និងអាចទ្រទ្រង់កម្លាំងសាកឥតខ្សែ 30W និងសាកតាមខ្សែដល់ទៅ 65W៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃនៅហាង គួង អុី។

អត្ថបទ៖ ម៉េងងី

មតិយោបល់