
- ព្រហស្បតិ៍, 3 មិថុនា 2021 01:57
- ព័ត៌មាន
ឡាន Rolls Royce រុស្ស៊ី ចូលរោងចក្រផលិតជាផ្លូវការហើយ តម្លៃថោកជាងពាក់កណ្តាល!
- ព្រហស្បតិ៍, 3 មិថុនា 2021 01:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន Rolls Royce រុស្ស៊ី ចូលរោងចក្រផលិតជាផ្លូវការហើយ តម្លៃថោកជាងពាក់កណ្តាល!
ចន្លោះមិនឃើញ
រថយន្ត Aurus Senat ដែលគេនិយមហៅថា Rolls Royce របស់រុស្ស៊ី ហើយក៏ជាគូប្រជែងផងដែរនោះ បានចូលរោងចក្រផលិតជាផ្លូវការហើយ នៅរោងចក្រក្នុងទីក្រុង Yelabuga។
រថយន្តប្រណីតនេះដំបូលឡើយ ត្រូវបានកំណត់ឲ្យចូលរោងចក្រផលិតនៅក្នុងឆ្នាំ២០២០ បន្ទាប់ពីបានបង្ហាញខ្លួនជាផ្លូវការនៅអឺរ៉ុប ក្នុងកម្មវិធី Geneva Motor Show ឆ្នាំ២០១៩។
ក្រុមហ៊ុន Aurus Motors នឹងផលិតរថយន្ត Senat ក្នុងចំនួនកំណត់ប្រហែល ២០០ ទៅ ៣០០គ្រឿងប៉ុណ្ណោះសម្រាប់ឆ្នាំនេះ។ រថយន្ត Aurus Senat គឺមានតម្លៃចាប់ពីប្រហែល ២៤៥ ០០០ដុល្លារ នៅក្នុងប្រទេសរុស្ស៊ី។ វានឹងចែកចេញជា ២ម៉ូដែល គឺ Senat L700 ដែលផលិតសម្រាប់តែមន្ត្រីរដ្ឋរុស្ស៊ី និងម៉ូដែល Senat S600 សម្រាប់អតិថិជនធម្មតា។
រថយន្ត Aurus Senat បំពាក់ម៉ាស៊ីន Hybrid ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ៤,៤លីត្រ twin-display ទំហំ ៨ស៊ីឡាំង ដែលចូលរួមផលិតជាមួយក្រុមហ៊ុន Porsche មានកម្លាំងសរុប ៥៩០សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និង ប៉ុងពីរ។
គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរុស្ស៊ីខាងលើ ក៏នឹងមានផលិតរថយន្ត SUV និងបើកដំបូល នៅពេលក្រោយទៀតផងដែរ៕