• 2021-06-02 04:20:57
  • ព័ត៌មាន

iPhone 13 នឹងបំពាក់ថ្មធំមិនធ្លាប់មាន លើសពី ៤០០០ មីលីអំពែម៉ោង

  • 2021-06-02 04:20:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់ម៉ូឌែល iPhone 13 ដែលត្រៀមប្រកាសចេញអំឡុង ខែកញ្ញា Apple នឹងញាត់ថាមពថលថ្មឱ្យធំជាងមុនលើសពី ៤០០០ មីលីអំពែម៉ោង។ នេះបើយោងទៅតាមដំណឹងចចាមអារ៉ាមពី ពីដោយប្រភពគួរឱ្យទុកចិត្ត l0vetodream។

យោងតាមប្រភពខាងលើ ថាមពលថ្មនឹងបន្ថែមទំហំដល់ទៅ៖

  • iPhone 13 Pro Max : ៤៣៥២ មីលីអំពែម៉ោង
  • iPhone 13/13 Pro : ៣០៩៥ មីលីអំពែម៉ោង
  • iPhone 13 mini : ២៤០៦ មីលីអំពែម៉ោង

បើប្រៀបធៀបទៅនឹងត្រកូល iPhone 12 ដែលចេញកាលពីឆ្នាំមុន៖

  • iPhone 12 Pro Max : ៣៦៨៧ មីលីអំពែម៉ោង
  • iPhone 12/12 Pro : ២៨១៥ មីលីអំពែម៉ោង
  • iPhone 12 mini : ២២២៧ មីលីអំពែម៉ោង

ថាមពលថ្មធំទាំងនេះ ត្រូវបានគេរំពឹងថានឹងបង្កើនប្រសិទ្ធភាពខ្ពស់ជាងមុន ត្បិតអំណោយផលខ្ពស់ពីបន្ទះឈីបថ្មី Apple A15 ដែលត្រៀមបំពាក់លើគ្រប់ម៉ូឌែល iPhone 13។

ក្រៅពីនេះ ដំណឹងចចាមអារ៉ាមខាងលើ កាន់តែធ្វើឱ្យមុខងារ ProMotion 120Hz ដែលលេចឮថានឹងបំពាក់លើ iPhone 13‌ Pro និង iPhone 13‌ Pro Max អាចនឹងមានពិតប្រាកដមែន ត្បិតមុខងារនឹងនឹងត្រូវការថាមពលថ្មធំ ដើម្បីទ្រទ្រង់អេក្រង់ 120Hz របស់វា៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់