- 2021-06-02 01:35:24
- ព័ត៌មាន
មន្ត្រីគយចាប់ឡាន Rolls-Royce មួយគ្រឿង ព្រោះប្រើពូកស្បែកក្រពើ
- 2021-06-02 01:35:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រីគយចាប់ឡាន Rolls-Royce មួយគ្រឿង ព្រោះប្រើពូកស្បែកក្រពើ
ចន្លោះមិនឃើញ
មន្ត្រីគយរបស់ប្រទេសអ៊ីតាលី បានរឹបអូសយករថយន្ត Rolls-Royce Phantom មួយគ្រឿង ដែលត្រូវដឹកឲ្យក្រុមហ៊ុនមួយនៅក្នុងទីក្រុងរ៉ូម។
យោងតាមមន្ត្រីគយខាងលើបានឲ្យដឹងថា រថយន្តនេះបាននាំចូលពីប្រទេសរុស្ស៊ី ប៉ុន្តែត្រូវបានគេរកឃើញថា មានបំពាក់កាប៊ីនខាងក្នុងស្រោបដោយស្បែកក្រពើពិតនៅលើកៅអី កន្លែងដាក់ដៃ និងទ្វាររថយន្ត។
វាមិនមែនជារឿងចម្លែកទេក្នុងការឃើញរថយន្ត Rolls-Royce កែកុនផ្នែកខាងក្នុងបែបនេះ ប៉ុន្តែសត្វក្រពើជាប្រភេទសត្វដែលត្រូវបានការពារ ហើយការធ្វើជំនួញលើស្បែកក្រពើត្រូវបានហាមឃាត់ ដោយអនុលោមតាមអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិនៃសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ (CITES)។
មិនតែប៉ុណ្ណោះ មន្រ្តីអ៊ីតាលីបានកត់សម្គាល់ថា ការប្រើប្រាស់ស្បែកក្រពើត្រូវបានហាមឃាត់ បើសិនជាគ្មានការអនុញ្ញាតចាំបាច់។
ជាក់ស្តែង រថយន្ត Rolls-Royce ខាងលើ គឺគ្មានឯកសារដែលបញ្ជាក់ពីការអនុញ្ញាតឲ្យប្រើប្រាស់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេកំពុងតែស្វែងយល់ពីលទ្ធភាពនៃការដកយកស្បែកក្រពើចេញ ដើម្បីអាចដោះស្រាយយករថយន្តទៅបាន៕