• 2021-06-01 11:29:41
  • ព័ត៌មាន

ថ្ងៃចុងក្រោយរបស់ LG រំលឹកអនុស្សាវរីយ៍បច្ចេកវិទ្យាកំពូលៗដែលក្រុមហ៊ុនធ្លាប់ឈានទៅដល់ និងលើសគេ

  • 2021-06-01 11:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីថ្ងៃទី១ ខែមិថុនា នេះតទៅ អាជីវកម្មស្មាតហ្វូន LG និងបញ្ចប់ជាផ្លូវការ នេះបើយោងទៅតាមដំណឹងប្រកាសជាចំហរកាលពី ដើមខែមេសាកន្លងទៅ។

ធ្លាប់តែជា ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលំដាប់ទី៣នៅលើពិភពលោក ហើយក៏ធ្លាប់ជាប់ឈ្មោះជាក្រុមហ៊ុនល្បីល្បាញខាងផលិតអេក្រង់ល្អបំផុតមួយ និងថែមទាំងជាអតីដៃគូប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple ប៉ុន្ដែឈានមកដល់ដំណាក់កាលត្រូវបិទទ្វារអាជីវកម្ម ជារឿងមួយគួរឱ្យសោកស្ដាយ ចំពោះយក្សបច្ចេកវិទ្យាកូរ៉េមូយនេះ។

ប៉ុន្ដែយ៉ាងណា យើងនឹងរំលឹកអនុស្សាវរីយ៍ខ្លះៗរបស់ LG ឱ្យអ្នកបានដឹង ដូចជាផលិតផលឆ្នើម និងបច្ចេកវិទ្យាកំពូលៗដែលក្រុមហ៊ុននេះធ្លាប់ឈានទៅដល់។

១. LG KE850 Prada ស្មាតហ្វូន touch screen ដំបូង ដែលប្រកាសចេញនៅ ខែធ្នូ ឆ្នាំ២០០៦ ប៉ុន្ដែត្រូវបានពិភពលោកមើលរំលេង ដោយទៅចាប់អារម្មណ៍ iPhone ដំបូងបំផុតរបស់ Apple ដែលប្រកាសចេញនៅ ខែមករា ឆ្នាំ២០០៧ ដោយរំលងពេលតែ១ខែប៉ុណ្ណោះ។

២. LG KU990 Viewty ជាស្មាតហ្វូនដំបូងគេដែលអាចថតវីដេអូ slo-motion ក្នុងកម្រិត 320p ក្នុងល្បឿន 120fps ដែលមានចលនាយឺតជាងល្បឿនធម្មតា៤ដង។ វាត្រូវបានប្រកាសចេញនៅ ពាក់កណ្តាលឆ្នាំ២០០៧។

៣. LG Optimus 2X ជាស្មាតហ្វូនដំបូងដែលអាចថតវីដេអូដល់កម្រិត Full HD 1080P។ វាត្រូវបានប្រកាសចេញនៅឆ្នាំ២០១១។

លើសពីនេះ LG Optimus 2X ក៏ជាស្មាតហ្វូនដំបូងបំផុតដែលមានបំពាក់ dual-core processor និងត្រូវបានកត់ចូលទៅក្នុង សៀវភៅឯតទគ្គកម្មពិភពលោកហ្គីនណេស ថែមទៀតផង។

៤. LG Optimus 3D ជាស្មាតហ្វូនដំបូងដែលមានលែនកាមេរ៉ាក្រោយចំនួនពីរគ្រាប់ ដោយប្រកាសចេញនៅឆ្នាំ២០១១។ វាមិនទទួលបានការគាំទ្រពីអ្នកប្រើនោះទេ ក្រោយមក LG ក៏សម្រេចផលិតលែនកាមេរ៉ាត្រឹមតែមួយជំនួសវិញ។

៥. LG BL40 New Chocolate ជាស្មាតហ្វូនដំបូងដែលមានកម្រិតអេក្រង់ ultra-wide ដោយមានកម្រិត aspect ratio 21:9 ខណៈពិភពស្មាតហ្វូនទើបតែស្ថិតក្នុង ឆ្នាំ២០០៩ ហើយវាក៏ត្រូវបានក្រុមហ៊ុនដទៃសើចចំអកផងដែរនៅពេលនោះ ក្រោយមកនាពេលបច្ចុប្បន្ន វាក៏ក្លាយជារឿងទូទៅចំពោះស្មាតហ្វូនមានអេក្រង់វែងបែបនេះ។

៦. Nexus 4 ជាស្មាតហ្វូន Android ដំបូងដែលមានមុខងារទ្រទ្រង់សាកថ្មដោយមិនប្រើខ្សែ Qi wireless charging តាំងពី ឆ្នាំ២០១២ មកម៉្លេះ។

សរុបទៅ LG មិនដែលបញ្ឈប់បង្កើតអ្វីដែលថ្មីនោះទេសម្រាប់អ្នកប្រើប្រាស់ ប៉ុន្ដែគ្រាន់តែការបង្កើតថ្មីនោះអាចនឹងមិនចំកាលៈទេសៈ ទើបធ្វើឱ្យអ្នកខ្វះការគាំទ្រពីប្រិយមិត្ត ម៉្លោះហើយក៏ជាហេតុធ្វើឱ្យ LG ឈានដល់បិទអាជីវកម្មស្មាតហ្វូននៅថ្ងៃនេះ។

ថយចេញពីអាជីវកម្មស្មាតហ្វូន មិនមែនថាអាជីវកម្មរបស់ LG ចប់អស់នោះទេ ដោយក្រុមហ៊ុននេះនឹងផ្ដោតទៅលើធនធានរបស់ខ្លួនដែលមានស្រាប់ ហើយនឹងបន្ដអាជីវកម្មរបស់ខ្លួនផ្សេងទៀត ដូចជាវិស័យគ្រឿងបន្លាស់រថយន្តអគ្គិសនី, ឧបករណ៍IoT (ឧបករណ៍វៃឆ្លាតដោយប្រើអ៊ីនធឺណិត), ឧបករណ៍ទំនើបសម្រាប់ផ្ទះវៃឆ្លាត, មនុស្សយន្ត, បច្ចេកវិទ្យា AI និងបណ្ដាញទំនាក់ទំនង 6G ផងដែរ ដូចនេះសង្ឃឹមថា LG នៅតែបន្តមានអ្វីថ្មី និងមុនគេ សម្រាប់បម្រើដល់តម្រូវការរបស់មនុស្សប្រចាំថ្ងៃ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់