• 2021-06-01 09:42:32
  • ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យាជើងចាស់ ២ ប្រកាសបញ្ចប់ជីវិតសេវាកម្មពីរផ្សេងគ្នាក្នុងថ្ងៃតែមួយ

  • 2021-06-01 09:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលមកដល់ ខែមិថុនាភ្លាមមានដំណឹងមិនល្អតែម្ដង។ ទីមួយគឺ Google បិទសេវាកម្មប៉ះពាល់ទៅដល់អ្នកប្រើប្រាស់ និងមួយទៀតដល់ថ្ងៃត្រូវបញ្ចប់អាជីវកម្មផលិតស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាជើងចាស់ LG ។

ទីមួយ Google បញ្ចប់សេវាកម្ម cloud storage ឥតដែនកំណត់ សម្រាប់ផ្ទុក រូបថត/វីដេអូ ចាប់ពីថ្ងៃទី១ ខែមិថុនា ខណៈសេវាកម្មផ្ទុកទិន្នន័យឥតដែនកំណត់នេះ តាំងពី ឆ្នាំ២០១៥ មកម៉្លេះ។

តទៅ រាល់ការផ្ទុក រូបថត/វីដេអូ លើកម្មវិធី Google Photos គឺទម្លាក់មកនៅទំហំ 15GB វិញម្ដង ចំពោះទំហំផ្ទុកឥតគិតថ្លៃ។ ទោះយ៉ាងណារាល់ រូបថត/វីដេអូ ដែលបានអាប់ឡូត មុនថ្ងៃទី១ ខែមិថុនា Google នឹងបន្តរក្សាទុកឱ្យអ្នកដោយសុវត្ថិភាពដដែល។

ទីពីរ អាជីវកម្មស្មាតហ្វូន LG នឹងបញ្ចប់ចាប់ពី ថ្ងៃទី១ ខែមិថុនា នេះទៅហើយ ដោយយោងទៅតាមសេចក្ដីប្រកាសផ្លូវការ កាលពីដើមខែមេសាកន្លងទៅ។ ថ្វីត្បិតតែអាជីវកម្មនេះបានបញ្ចប់ ប៉ុន្ដែរាល់សេវាកម្មដូចជាការគាំទ្រប្រព័ន្ធប្រតិបត្តិការលើស្មាតហ្វូនរបស់ខ្លួន គឺនៅបន្តធម្មតារហូតដល់រយៈពេល៤ឆ្នាំ និងទាបជាងនេះទៅតាមស្មាតហ្វូននីមួយៗ។

ក្រៅពីនេះ រោងចក្រ LG Electronics នៅ ប្រទេសវៀតណាមកំពុងផលិតស្មាតហ្វូន LG ច្រើនជាងគេ នឹងនៅដំណើរការធម្មតា គ្រាន់តែប្ដូរទៅជា រោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះវិញម្ដង។

គួរបញ្ជាក់ថា LG ធ្លាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលំដាប់ទី៣ នៅលើពិភពលោក និងជាដៃគូប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple ថែមទៀតផង៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់