• 2021-06-01 03:03:45
  • ព័ត៌មាន

ឈីប M1 ខ្លាំងមែន តែ intel និយាយមួយម៉ាត់ Apple គ្មានអ្វីតបនោះទេ

  • 2021-06-01 03:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈពេល intel ប្រកាសចេញបន្ទះឈីបចុងក្រោយ ជំនាន់ទី១១ H series កាលពី ថ្ងៃទី៣០ ខែឧសភា ក្រុមហ៊ុនផលិតឈីបដ៏ធំនេះបោះពាក្យវាយប្រហារជាសាធារណៈទៅលើ កុំព្យូទ័រ Mac ដោយលើកយកចំណុច​ខ្លាំងផ្តោតលើបទពិសោធន៍នៃការលេងហ្គេមរបស់ខ្លួន។

លោក Ryan Shrout ដែលជាប្រធានយុទ្ធសាស្ត្រនៃក្រុមហ៊ុន លើកឡើងថា៖ «កុំព្យូទ័រ Mac របស់ Apple ជាបទពិសោធន៍លេងហ្គេមមិនល្អ មិនដូចកុំព្យូទ័រប្រើ Window ដែលមានបន្ទះឈីប intel នោះទេ។»

គាត់បានបន្តទៀតថា៖ «intel បានដើរតួជំនួសបន្ទះឈីប M1 របស់ Apple ដោយបានអួតទៀតថា វីដេអូហ្គេមដែលមានប្រជាប្រិយភាពបំផុត មិនដំណើរការលើ macOS នោះទេ។ រួមទាំងហ្គេមជាច្រើនទៀតដូចនៅខាងក្រោមនេះផងដែរ។»

ក្រៅពីនេះ intel បានយក ឡេបថប MacBook Pro ដែលប្រើឈីប intel core i9 9980HK ដោយមាន VGA AMD Radeon Pro 5600M មកប្រៀបធៀបជាមួយ កុំព្យូទ័រប្រើឈីប Core i5 11400H ដោយមាន VGA GeForce RTX 3060។ ជាលទ្ធផល នៃការសាកល្បងច្រើនដំណាក់កាល intel អះអាងយ៉ាងមុតមាំថា កុំព្យូទ័រដែលប្រើឈីប intel ផ្តល់បទពិសោធន៍លេងហ្គេមល្អជាង កុំព្យូទ័រ Mac ១០០%។

ទោះយ៉ាងណា ការប្រៀបធៀបខាងលើ ដោយជ្រើសរើសកុំព្យូទ័រដើម្បីលេងហ្គេមមួយមុខ មិនទាន់ជាហេតុផលគ្រប់ជ្រុងជ្រោយសម្រាប់អ្នកប្រើទូទៅនោះទេ ត្បិតអី ការជ្រើសរើសម៉ាស៊ីនកុំព្យូទ័រនីមួយៗ អាស្រ័យទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់រៀងៗខ្លួន។

ជាក់ស្ដែងអ្នកជ្រើសរើស កុំព្យូទ័រ Mac គឺសំដៅលើអ្នកប្រើបែប បង្កើតមាតិកាផ្សេងៗ, ជា editor, developer ឬអ្នក design ជាដើម ដោយមិនផ្ដោតលើការលេងហ្គេមជាសំខាន់៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់