• 2021-06-01 02:31:35
  • ហាងឆេងផលិតផល

Honda Vario 125cc ស៊េរីឆ្នាំ២០២១ លក់នៅខ្មែរតម្លៃខ្ទង់ ២ពាន់ដុល្លារស្ដើង!

  • 2021-06-01 02:31:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Vario ជាប្រភេទម៉ូតូលេខអូតូដែលតែមានការចាប់អារម្មណ៍ជាច្រើន និងកំពុងមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា។

Honda Vario ដែលក្រុមហ៊ុន Honda បានបញ្ចេញមកនេះបានបង្ហាញខ្លួនដំបូងនៅក្នុងប្រទេសថៃ និងបាននាំចូលតាមរយ:ហាងមួយចំនួននៅភ្នំពេញយកមកលក់ជាហូហែរ។ តាមប្រភពពីហាងនៅម្ដុំគិរីរម្យម៉ូតូ Honda Vario កម្លាំង ១២៥សេសេ ស៊េរីឆ្នាំ២០២១ កំពុងលក់តាមហាងមានតម្លៃប្រមាណជា ២ ៣០០ដុល្លារ(តម្លៃអាចខុសគ្នាតិចនៅតាមហាង)។

គួរឲ្យដឹងដែរថា ម៉ូតូ Vario នេះបានបង្ហាញខ្លួនដំបូងកាលពីឆ្នាំ២០១៨ ដោយគិតមកដល់ពេលនេះ វាចេញបាន ៤ឆ្នាំមកហើយ។ យ៉ាងណាមិន ក្រុមហ៊ុនក៏មានគម្រោងបញ្ចេញ Honda Vario 160 ថ្មី នឹងមានប្រើហ្វ្រាំង ABS, ចង្កៀងមុខ LED, កុងទ័រឌីជីថល និងមុខងារ Smart Lock ផងដែរ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់