/Inter-31/60b49af668b85_1622448840_medium.jpg)
- 2021-05-31 08:22:16
- ព័ត៌មាន
Xiaomi ជាប់កំណត់ត្រាពិភពលោក ផលិតបានបច្ចេកវិទ្យាសាកភ្លើងលឿនបំផុត
- 2021-05-31 08:22:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi ជាប់កំណត់ត្រាពិភពលោក ផលិតបានបច្ចេកវិទ្យាសាកភ្លើងលឿនបំផុត
ចន្លោះមិនឃើញ
Xiaomi បានបង្កើតកំណត់ត្រាថ្មី កាន់កាប់ឈ្មោះថាជា ក្រុមហ៊ុនផលិតបានបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត ជាប់កំណត់ត្រាពិភពលោក។ បន្ទាប់ពីបច្ចេកវិទ្យាសាកភ្លើងលឿនរហ័ស Xiaomi Hyper Charge ចំនួន ២ ផ្សេងគ្នាឆ្លងផុតដំណាក់កាលសាកល្បងរួចរាល់។
ក្នុងនោះមានដូចជា៖ wired Charging (មានខ្សែ) និង wireless charging (ឥតខ្សែ) សុទ្ធសឹងតែជាវិធីសាស្ត្រធ្វើយ៉ាងណាបង្កើនសមត្ថភាពដុំសាកភ្លើងបញ្ជូនទៅទូរសព្ទ ចំណាយថេរវេលាខ្លីបំផុត។
បើយោងទៅតាមប្រភពពីមន្ទីរពិសោធន៍ Xiaomi បញ្ចេញឲ្យដឹងថា បច្ចេកវិទ្យា wired Charging (មានខ្សែ) កម្លាំង 200W (វ៉ាត់) អាចបំពេញថ្មទូរសព្ទដៃទំហំ ៤០០០ មីលីអំពែម៉ោង(mAh) ចំណាយពេលតែ ៨ នាទីប៉ុណ្ណោះពេញ១០០% ។
រីឯ បច្ចេកវិទ្យា wireless charging (ឥតខ្សែ) ចំណាយពេល ១៥ នាទីពេញ១០០% សម្រាប់ថ្មទូរសព្ទដៃទំហំ ៤០០០ មីលីអំពែម៉ោងដូចគ្នា ក្រុមការងារយកម៉ូឌែល Xiaomi 11 Pro មកធ្វើតេស្តផ្ទាល់។
លោក Zeng Xuezhong ជានាយកផ្នែកបច្ចេកវិទ្យានេះបានលើកឡើងថា៖ « Xaiomi តែងតែជាអ្នកនាំមុខដាច់គេលើបច្ចេកវិទ្យាសាកភ្លើងលឿនរហ័សសម្រាប់ស្មាតហ្វូន»។
ខាងក្រោមនេះជារូបភាពបានពី Xiaomi Lab ដោយឡែកវីដេអូនិងបង្ហាញជូននៅពេលក្រោយ៖