• 2021-05-31 03:15:14
  • ព័ត៌មាន

Google តែងព្យាយាមលាក់មុខងារនេះ លើទូរសព្ទ Android ពីអ្នកប្រើប្រាស់!

  • 2021-05-31 03:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកស្រាវជ្រាវតែងតែព្រមានអ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដានទីតាំងរបស់ទូរសព្ទ ជាពិសេសសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ព្រោះក្រុមហ៊ុននេះតែងតែព្យាយាមទាញយកទីតាំងនិងទិន្នន័យរបស់អ្នកប្រើប្រាស់ ដ៏ច្រើនលើសលប់បើប្រៀបធៀបទៅនឹង ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple។

បើតាមការបំភ្លឺនៅក្នុងសវនាការមួយនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក បានបង្ហាញថា អ្នកប្រើប្រាស់ស្ទើរតែមិនអាចចៀសវាងពីការតាមដានទាញយកទីតាំងពីក្រុមហ៊ុន Google ដោយសារតែភាពស្មុគស្មាញក្នុងការផ្លាស់ប្ដូរការកំណត់ ដែលសូម្បីតែលោក Jen Chai ដែលជាបុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកផ្នែកតាមដានទីតាំងរបស់ក្រុមហ៊ុន ក៏មិនយល់ច្បាស់អំពីមុខងារកំណត់ការតាមដានទីតាំងនេះទៀតផង។

ក្រុមហ៊ុន Google នៅតែអាចបន្តទាញយកទីតាំងរបស់អ្នកប្រើប្រាស់ទោះបីជាពួកគេបានបិទការតាមដានទីតាំង ហើយថែមទាំងបានបង្កប់មុខងារសម្រាប់បិទទីតាំងយ៉ាងសម្ងាត់ ដើម្បីចៀសវាងអ្នកប្រើប្រាស់អាចចូលទៅបិទមុខងារនេះបាន។ ជាងនេះទៅទៀតក្រុមហ៊ុន Google ក៏បានដាក់សម្ពាធទៅលើក្រុមហ៊ុនផលិតទូរសព្ទមានដូចជាក្រុមហ៊ុន LG ដើម្បីឱ្យពួកគេជួយក្នុងការលាក់មុខងារតាមដានទីតាំងផងដែរ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់