• 2021-05-31 02:33:53
  • ព័ត៌មាន

ឡានអគ្គិសនីដំបូងបង្អស់របស់ Rolls-Royce សាកភ្លើងម្តង ទំនងអាចជិះបាន ៧០០គ.ម

  • 2021-05-31 02:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Rolls-Royce បាន និងកំពុងតែស្រាវជ្រាវ ក៏ដូចជាសិក្សាអំពីរថយន្តអគ្គិសនីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈឥឡូវនេះលោក Torsten Müller-Ötvös ដែលជា CEO បានបង្ហាញថា រថយន្តអគ្គិសនីដំបូងបង្អស់របស់ Rolls-Royce នឹងត្រូវហៅថា Silent Shadow។

ឈ្មោះ Silent Shadow ត្រូវបានចុះប៉ាតង់កាលពីឆ្នាំមុន ហើយវាយកលំនាំតាមឈ្មោះ Silver Shadow ដែលត្រូវបានផលិតនៅចន្លោះឆ្នាំ ១៩៦៥ និង ១៩៨០។ ជាក់ស្តែង ឈ្មោះនេះត្រូវបានផ្លាស់ប្តូរបន្តិច ហើយ Silent (ស្ងាត់) ត្រូវបានប្រើដើម្បីបញ្ជាក់ពីភាពស្ងាត់នៃរថយន្តអគ្គិសនី។

ទោះជាយ៉ាងណាក៏ដោយ លោក Müller-Ötvös មិនបានបញ្ជាក់ប្រាប់ថា ពេលណាទើបចេញ Silent Shadow ឡើយ ប៉ុន្តែបង្ហើបថា វានឹងជាម៉ូដែលដ៏សមរម្យមួយសម្រាប់ Rolls-Royce។ "ប្រព័ន្ធថាមពលអគ្គិសនីត្រូវម៉ាច់ជាមួយ Rolls-Royce ព្រោះម៉ូទ័រអគ្គិសនីមានកម្លាំងបង្វិលជុំខ្លាំង និងសំឡេងស្ងាត់បំផុតទៀត”។ នេះបើតាមសម្តីលោក Müller-Ötvös។

យ៉ាងណាមិញ ព័ត៌មានលម្អិតអំពីរថយន្តអគ្គិសនី Rolls-Royce Silent Shadow នេះមិនមានច្រើនឡើយ ប៉ុន្តែគេជឿជាក់ថា វាទំនងជាមានផ្នែកច្រើនដូច BMW i7 ដែលមានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៩០គីឡូវ៉ាត់ម៉ោង និង ១២០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៥៥០គីឡូម៉ែត្រ និង ៧០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់