• 2021-05-28 03:24:37
  • ព័ត៌មាន

មកប្រៀបធៀបអេក្រង់ថ្មី mini-LED របស់ iPad Pro 2021 និង iPad Pro 2020

  • 2021-05-28 03:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបបញ្ចេញលក់ iPad Pro 2021 នៅលើទីផ្សារ អំឡុង១សប្ដាហ៍មកនេះ។ វាក៏បានបំពាក់មកនូវអេក្រង់ប្រភេទថ្មី mini-LED។ ចង់ដឹងថាអេក្រង់នេះ មានលក្ខណៈពិសេសយ៉ាងម៉េចខ្លះ យើងនឹងបង្ហាញការប្រៀបធៀបគ្នា ជាមួយនឹងអេក្រង់ iPad Pro 2020។

iPad Pro 2021 ប្រើអេក្រង់ប្រភេទថ្មី Mini-LED បង្គុំទៅដោយអំពូល LED តូចៗ ១០០០០អំពូល។ Apple ឱ្យឈ្មោះវាថា Liquid Retina XDR Display។ ចំណែកឯ iPad Pro 2020 វាប្រើអេក្រង់ LCD ដោយគេហៅវាថា Liquid Retina Disyplay។

អេក្រង់ទាំងពី មានមុខងារ Promotion ដែលអាចទ្រទ្រង់ refresh rate ដល់ទៅ 120Hz ដូចគ្នា។ ប៉ុន្ដែអេក្រង់ iPad ជំនាន់ថ្មីគឺភ្លឺច្បាស់ជាង iPad ជំនាន់មុន ត្បិតកម្រិតពន្លឺរបស់វាឡើងអស់ដល់ទៅ 1600 nits ខណៈ iPad ជំនាន់មុនកម្រិតពន្លឺឡើងអស់ បានត្រឹមតែ 600nits ប៉ុណ្ណោះ។

ចំពោះកម្រិតទឹកពណ៌វិញ អេក្រង់ជំនាន់ថ្មី mini-LED ផ្ដល់ទឹកពណ៌បានដិតជាង ពិសេសគឺពណ៌ខ្មៅវាបង្ហាញបានល្អ ដោយមិនបន្សល់ពណ៌ប្រផេះលើអេក្រង់ដូចនឹងអេក្រង់ LCD ឡើយ នោះក៏ព្រោះតែអំណោយផលពី អំពូល LED តូចៗរបស់វាមានច្រើន និង LED local dimming zones មានចំនួន 2500។ លើសពីនេះអេក្រង់ mini-LED ក៏កាត់បន្ថយកម្រិតផ្លាតពន្លឺបានច្រើនជាងអេក្រង់ LCD ថែមទៀតផង។

iPad Pro 2020 និង iPad Pro 2021
iPad Pro 2021 និង iPad Pro 2020

អេក្រង់ mini-LED នេះ ក៏ផ្ដល់បទពិសោធន៍នៃការទស្សនាមាតិកា HDR បានប្រសើរ រួមទាំងការ edit ផ្សេងៗលើ រូបថត ឬវីដេអូប្រភេទ HDR ផងដែរ។

អ្នកក៏អាចទស្សនាលម្អិត ពីការការពិសោធន៍ដោយប្រៀបធៀបអេក្រង់ទាំងពីរបន្ថែមបាននៅខាងក្រោមនេះ៖

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់