• 2021-05-27 06:21:50
  • ផលិតផលថ្មី

ខ្សែសាកជំនាន់ថ្មី USB-C បិសាចល្បឿន មានកម្លាំងលើសមុន ១៤០%

  • 2021-05-27 06:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេទិកា The USB Implementers Forum បានប្រកាសចេញ USB C ជំនាន់ថ្មី មានលទ្ធភាពផ្គត់ផ្គង់ចរន្តអគ្គិសនីកម្រិតខ្ពស់ទៅកាន់ឧបករណ៍ផ្សេងៗ ក្នុងកម្លាំង ២៤០វ៉ាត់ ដែលគេឱ្យឈ្មោះវាថា USB PD Extended Power Range (EPR)។

គួរបញ្ជាក់ថា USB C បច្ចុប្បន្ន អាចផ្គត់ផ្គង់ចរន្តអគ្គិសនីត្រឹមកម្រិត ១០០វ៉ាត់ តែប៉ុណ្ណោះ។ កម្លាំងនេះប៉ុននេះហាក់គ្រប់គ្រាន់ហើយ សម្រាប់ស្មាតហ្វូនជាច្រើនក្នុងពេលបច្ចុប្បន្ន រួមទាំងឡេបថបទូទៅដែលមានបន្ទះឈីបប្រើថាមពល ១៥វ៉ាត់ ផងដែរ។

ប្រសិនបើកម្លាំងសាក ១០០វ៉ាត់ គ្រប់គ្រាន់ទៅហើយ អ៊ីចឹងគេបង្កើត USB-C ជំនាន់ថ្មីកម្លាំង ២៤០វ៉ាត់ មកធ្វើអ្វី? ពិតណាស់ USB-C ជំនាន់ថ្មីនេះ មិនមែនសម្រាប់ស្មាតហ្វូននោះទេ គឺគេប្រើវាជាមួយនឹងឡេបថបដែលបឺតថាមពលថ្មខ្លាំង ពិសេសគឺឡេបថបហ្គេម៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់