• 2021-05-26 03:07:51
  • ព័ត៌មាន

​ទីតាំង​មួយ​កន្លែង​លើក​ស្លាក​ «TESLA»​ ​ត្រូវ​បាន​មន្ទីរ​ពាណិជ្ជកម្ម​​កម្ពុជា​ព្រមាន​ឲ្យ​ចុះ​បញ្ជី​អាជីវកម្ម​

  • 2021-05-26 03:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​ថ្ងៃ​ទី​ ​២៥ ​ខែ​ឧសភា​ឆ្នាំ ២០២១ ​មន្ទីរ​ពាណិជ្ជកម្ម​រាជ​ធានី​ភ្នំពេញ​ ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​​ដល់​ទីតាំង​ផ្ទាល់​នៅ​ចំណុច​ ​ក្រុមហ៊ុន​មួយ​ដែល​មាន​លើក​ស្លាក​យីហោ​ «TESLA» ​ដើម្បី​ធ្វើការ​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ទៅ​ចុះ​បញ្ជី​ពាណិជ្ជកម្ម ​ម៉ាក​រថយន្ត​របស់​ក្រុមហ៊ុន​ TESLA ​នៅ​ក្រសួង​ពាណិជ្ជកម្ម ​និង​ស្នើ​សុំ​ការ​អនុញ្ញាត​លើក​ស្លាក​យីហោ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ។​

ទីតាំង​លើក​ស្លាក​ «TESLA»​ នោះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ ​តាំង​ពី​មិន​ទាន់​សម្ពោធ​បើក​ក្រណាត់​ក្រហម​ជា​ផ្លូវការ​ដោយសារ​តែនោះ​គឺជា​ឈ្មោះ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ល្បី​ល្បាញ ​ធ្វើ​ឲ្យ​អ្នកគ្រប់គ្នា​ដាក់​ការ​សន្និដ្ឋាន​ថា​ ​ប្រហែល​ជា​ដៃគូណាមួយ​​របស់​ «TESLA»​ បោះ​ទីតាំង​រកស៊ីនៅ​កម្ពុជា។​

​យ៉ាង​ណាមិញ​ មក​ទល់​ពេល​នេះ​គេ​នៅ​មិនទាន់​ទទួល​បាន​​ដំណឹង​ច្បាស់ការណ៍​ពី​វត្តមាន​ រថយន្ត​អគ្គិសនី​ Tesla ​នៅ​ក្នុង​ហ្គារាស​ឬ ​ទីតាំង​លក់​មួយកន្លែងនោះ​​នៅ​ឡើយ​ទេ។

​ជម្រាប​ជូន​ផង​ដែរ​ថា ​ទីតាំង​ខាង​លើ​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថីសហព័ន្ធរុស្សី (១១០) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

រូបថតដោយ៖ មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ

អត្ថបទ៖ រក្សា

មតិយោបល់