• 2021-05-26 02:39:54
  • ព័ត៌មាន

រុស្ស៊ី ផាកពិន័យលុយជាង ៨ ម៉ឺនដុល្លារពីក្រុមហ៊ុន Google ទាក់ទងនឹងព័ត៌មានខុសច្បាប់

  • 2021-05-26 02:39:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ តុលាការរបស់សហព័ន្ធរុស្ស៊ីបានផាកពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួនប្រមាណ ៨២០០០ដុល្លារសហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុននេះមិនបាន លុបចោលព័ត៌មានមួយចំនួនដែលរដ្ឋាភិបាលសម្រេចថាជាព័ត៌មានខុសច្បាប់ក្នុងរយៈពេល ២៤ម៉ោង តាមការកំណត់របស់រដ្ឋាភិបាល។

ទោះបីជាលោក Roskomnadzor បានបញ្ជាក់ថា រដ្ឋាភិបាលបានទាមទារឱ្យក្រុមហ៊ុន Google លុបចោលព័ត៌មានខុសច្បាប់មានដូចជា វីដេអូដែលមានការប្រើប្រាស់គ្រឿងញៀន ឬមានអំពើហិង្សា និងព័ត៌មានមួយចំនួនទៀតទាក់ទងទៅនឹងក្រុមជ្រុលនិយមនោះក្ដី ប៉ុន្តែព័ត៌មានភាគច្រើនគឺទាក់ទងទៅនឹងការទាមទារឱ្យដោះលែងលោក Alexei Navalny ដែលត្រូវបានចាប់ខ្លួនកាលពីខែមករាកន្លងទៅ។

ទោះបីជាការផាកពិន័យនាពេលនេះមានចំនួនទឹកប្រាក់តិចតួចបំផុតសម្រាប់ក្រុមហ៊ុន Google ប៉ុន្តែវាជាការព្រមានជំហានទីមួយរបស់រដ្ឋាភិបាលរុស្ស៊ី ហើយប្រសិនបើក្រុមហ៊ុន Google នៅតែបន្តមិនធ្វើតាមការស្នើសុំរបស់រដ្ឋាភិបាល ក្រុមហ៊ុនអាចនឹងត្រូវរងការផាកពិន័យរហូតទៅដល់ ១០ភាគរយ នៃប្រាក់ចំណេញប្រចាំឆ្នាំ ហើយថែមទាំងអាចរងការបន្ថយល្បឿនប្រព័ន្ធប្រតិបត្តិការទៀតផង៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់