- 2021-05-25 08:37:23
- ព័ត៌មាន
លុយឌីជីថលថ្មី $stopElon ផ្ទុកសារធាតុស្អប់មហាសេដ្ឋី Elon Musk ច្រើនលើសលុប
- 2021-05-25 08:37:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លុយឌីជីថលថ្មី $stopElon ផ្ទុកសារធាតុស្អប់មហាសេដ្ឋី Elon Musk ច្រើនលើសលុប
ចន្លោះមិនឃើញ
សហគមន៍អ្នកនិយមលុយឌីជីថល (Cryptocurrency) បានបញ្ចេញលុយថ្មី មានឈ្មោះថា $StopElon ដើម្បីធ្វើការប្រឆាំង ក៏ដូចជាស្អប់មិនគាំទ្រមហាសេដ្ឋី Elon Musk ដែលតែងតែក្រឡុកទីផ្សារ Crypto ធ្វើឱ្យតម្លៃរូបិយបណ្ណឌីជីថលផ្លាស់ប្ដូរតម្លៃ សឹងតែក្រឡាប់ចាក់ ១៨០ ដឺក្រេ។
លុយឌីជីថលថ្មីនេះ ហាក់មានចេតនាឈប់គាំទ្រ និងចង់កាត់បន្ថយឥទ្ធិពលរបស់ ស្ថាបនិក/CEO ក្រុមហ៊ុន Tesla និង SpaceX ដែលតាំងពីដើមឆ្នាំ២០២១មកនេះ សឹងតែគ្រប់សារខ្លីៗលើគណនី Twitter របស់ Elon Musk ធ្វើឱ្យជះឥទ្ធិពលខ្លាំង ទៅដល់តម្លៃ Bitcoin និង Dogecoin ដែលធ្វើឱ្យវាឡើងចុះដល់ថ្នាក់បំបែកកំណត់ត្រា និងធ្លាក់ថ្លៃយ៉ាងលឿនដែលមិនធ្លាប់មាន។
$StopElon ទើបតែបង្កើតកាលពីប៉ុន្មានសប្ដាហ៍ទៅនេះ នៅលើប្រព័ន្ធ blockchain Binance Smart Chain និងមានតម្លៃមូលធនទីផ្សារជិត ៣០លានដុល្លារ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ពីលុយឌីជីថលនេះ គឺវាធ្លាប់ឡើងថ្លៃដល់ទៅ ៤៨៧៤% ត្រឹមរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ដោយឡើងពីតម្លៃ ០,០ ០០០ ០១៩ ដុល្លារ ដល់ទៅ ០, ០០ ០០៩ ៤៥០ ដុល្លារ នេះបើយោងទៅតាម តារាងតម្លៃទីផ្សារ Poocoin។
ដែលនេះសបញ្ជាក់ឱ្យឃើញថា លុយឌីជីថលដែលផលិតមកដើម្បីប្រឆាំងស្អប់នឹង Elon Musk គឺមានការគាំទ្រកាន់តែខ្លាំង ក៏ដូចជាបញ្ជាក់ថាពួកគេមិនចូលចិត្តមហាសេដ្ឋីរូបនេះកាន់តែខ្លាំង ពិសេសអ្នកដែលខាតលុយជាច្រើនដោយសារឥទ្ធិពលរបស់រូបគាត់៕