• 2021-05-25 02:10:44
  • ព័ត៌មាន

រុស្ស៊ីទុកពេលឲ្យក្រុមហ៊ុន Google រយៈពេល ២៤ម៉ោងដើម្បីលុបចោលព័ត៌មានមួយចំនួន

  • 2021-05-25 02:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១នេះ សហព័ន្ធរុស្ស៊ីបានបញ្ជាឱ្យក្រុមហ៊ុន Google លុបចោលព័ត៌មានមួយចំនួនក្នុងរយៈពេល ២៤ម៉ោងដែលរដ្ឋាភិបាលសម្រេចថាជាព័ត៌មានខុសច្បាប់ បើមិនដូច្នោះទេក្រុមហ៊ុននឹងប្រឈមនឹងការផាកពិន័យ ហើយថែមទាំងអាចរងការបន្ថយល្បឿនប្រព័ន្ធប្រតិបត្តិការទៀតផង។

លោក Roskomnadzor បានបញ្ជាក់ថា រដ្ឋាភិបាលបានទំនាក់ទំនងទៅក្រុមហ៊ុន Google ប្រមាណជា ២៦០០០ដង ដើម្បីឱ្យក្រុមហ៊ុនលុបចោលព័ត៌មានខុសច្បាប់មានដូចជា វីដេអូដែលមានការប្រើប្រាស់គ្រឿងញៀន ឬមានអំពើហិង្សា និងព័ត៌មានមួយចំនួនទៀតទាក់ទងទៅនឹងក្រុមជ្រុលនិយម។

ក្រុមហ៊ុនអាចនឹងត្រូវរងការផាកពិន័យពី មួយម៉ឺនដុល្លារទៅ ប្រាំម៉ឺនដុល្លារ ប៉ុន្តែការផាកពិន័យអាចកើនឡើងរហូតទៅដល់ ១០ភាគរយ នៃប្រាក់ចំណេញប្រចាំឆ្នាំប្រសិនបើក្រុមហ៊ុននៅតែបន្តមិនធ្វើតាមការស្នើសុំរបស់រដ្ឋាភិបាល។ ក្រៅពីការស្នើសុំឱ្យលុបចោលទិន្នន័យមួយចំនួននោះ ក្រុមហ៊ុន Google ក៏ត្រូវបានរងការចោទប្រកាន់ថា ពុំមានតម្លាភាពទាក់ទងទៅនឹងការដាក់កំណត់លើប្រព័ន្ធផ្សព្វផ្សាយ RT និង Sputnik នៅក្នុងកម្មវិធី YouTube ផងដែរ។

គួររំឭកផងដែរថា កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលក៏បានបន្ថយល្បឿនប្រព័ន្ធប្រតិបត្តិការ របស់ក្រុមហ៊ុន Twitter ដោយសារតែក្រុមហ៊ុននេះមិនបានធ្វើការលុបចោលព័ត៌មានដែលពួកគេបានស្នើសុំឱ្យបានទាន់ពេលវេលា។ ប៉ុន្តែក្រុមហ៊ុន Twitter បានលុបចោលព័ត៌មានដែលរដ្ឋាភិបាលបានស្នើសុំយ៉ាងលឿន ក្រោយពីរដ្ឋាភិបាលព្រមានថា នឹងបិទកម្មវិធីនេះទាំងស្រុងនៅក្នុងប្រទេសរុស្ស៊ី៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់