• 2021-05-25 01:38:18
  • ហាងឆេងផលិតផល

Toyota Rush និង Rush TRD ស៊េរីឆ្នាំ២០២១ តម្លៃខុសគ្នា ២ពាន់ដុល្លារ

  • 2021-05-25 01:38:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តប្រភេទ SUV ខ្នាតតូចសម្រាប់ប្រើប្រាស់ជាលក្ខណ:គ្រួសារ Toyota Rush ស៊េរីឆ្នាំ ២០២១ ដែលជារថយន្តកូនកាត់ បានបញ្ចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាជាច្រើនខែមកហើយ។

Toyota Rush TRD ស៊េរី ២០២១ រចនាជាមួយកៅអី ៣ ជួរ មាន ៧កៅអី ដោយកៅអីជួរទីពីរ និងទីបីអាចបត់ជារៀងអក្សរ L។ ចំពោះតម្លៃកំពុងលក់នៅខ្មែរវិញ Toyota Rush ២០២១ មានតម្លៃប្រមាណជា ៣៣ ៥០០ដុល្លារ និង Rush TRD ២០២១ មានតម្លៃប្រមាណជា ៣៥ ៥០០ដុល្លារ។ មានជម្រើសពណ៌ ស ទឹកប្រាក់ ខ្មៅ ត្នោត ក្រហម និងពណ៌ឈាមជ្រូក។

ប្រព័ន្ធសុវត្ថិភាព កាមេរ៉ាក្រោយមាន Sensor ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត ប្រព័ន្ធបើកបរពេលឡើងចំណោត HACពោងសុវត្ថិភាពចំនួន ៨ ប្រព័ន្ធគ្រប់គ្រងលំនឹង (VSC) ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC) ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំង (EBD) ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព (ABS)។

Toyota Rush ស៊េរីឆ្នាំ ២០២១ ប្រើយ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ មានកញ្ចក់មើលក្រោយអាចបញ្ជាដោយថាមពលអេឡិចត្រូនិក ចង្កៀងក្រោយបំពាក់អំពូលប្រភេទ LED។ បំពាក់ម៉ាស៊ីន 1.5L ប្រអប់លេខ E 4-Speed AT ប្រភេទនែការបើកបរ 2WD៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទានរថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

រូបភាព៖ Toyota Cambodia

អត្ថបទ៖ ម៉េងងី

មតិយោបល់