- 2021-05-24 07:59:21
- ព័ត៌មាន
realme 8 ចេញលក់ផ្លូវការក្នុងស្រុកយើងតម្លៃ ២៨៩ ដុល្លារប៉ុណ្ណោះ!
- 2021-05-24 07:59:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
realme 8 ចេញលក់ផ្លូវការក្នុងស្រុកយើងតម្លៃ ២៨៩ ដុល្លារប៉ុណ្ណោះ!
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះក្រុមហ៊ុន realme ប្រចាំប្រទេសកម្ពុជា ប្រកាសជាផ្លូវការនូវដំណឹងបង្ហាញវត្តមានស្មាតហ្វូនលំដាប់ខ្ពស់ realme 8 របស់ខ្លួនជាមួយនិងការបើកឲ្យកម្ម៉ង់ទុកមុន នៅតាមបណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទស ចាប់ពីថ្ងៃទី២១ ខែឧសភារហូតដល់ថ្ងៃទី ២៧ ខែ ឧសភាឆ្នាំ ២០២១ និងមានលក់ជាផ្លូវការចាប់ពីថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២១ តទៅ។
ស្មាតហ្វូនដែលមានទម្ងន់ស្រាលស្រួលចាប់កាន់នេះមានជម្រើសចំនួន ២ ពណ៌គឺពណ៌ទឹកប្រាក់ (Cyber Silver) និងពណ៌ខ្មៅ (Cyber Black) តម្លៃត្រឹមតែ ២៨៩ ដុល្លារប៉ុណ្ណោះ។ បើសិនអ្នកចាប់អារម្មណ៍ចង់បានហើយកក់ទុកមុននោះអ្នកនឹងទទួលបានកាដូបន្ថែមដូចជា៖ កាបូបយួរដៃ កាសប្លូធូស ដបទឹក និងស៊ីមស្មាតតម្លៃ ៥៤ ដុល្លារ។
រំឮកជូនផងដែរថា ក្រុមហ៊ុន realme ជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក។ គិតត្រឹមរយៈពេល ៣ ឆ្នាំចុងក្រោយនេះ realmeវាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារលក់ស្មាតហ្វូនលំដាប់ថវិការឬកំរិតមធ្យម ជាមួយនឹងការលក់ចេញបានចំនួន 33,000,000គ្រឿងឯណោះនៅជុំវិញពិភពលោក។
ខាងក្រោមនេះគឺជាលក្ខណៈពិសេស realme 8 ៖
១) កាមេរ៉ាទំហំ64MP ជា AI Quad រូបថតពេលយប់កាន់តែច្បាស់ល្អ
realme 8បំពាក់កាមេរ៉ាគោលទំហំ64MP លេនទូលាយ( ultra-wide-angle) ទំហំ8MP 119° លេនmacroនឹងលេនB&W portraitបូករួមជាមួយមុខងារថតរូបទាន់សម័យជាច្រើនទៀត។
-មុខងារ Tilt-shift Modeគឺជាការថតរូបឲ្យឃើញតូច។ វាអាចផ្តិតរូបពិភពពិត បំលែងទៅជាពិភពខ្នាតតូចដោយផ្តល់នូវបទពិសោធន៍ដ៏ប្លែកអស្ចារ្យមួយ។
-មុខងារ New Starry Modeធ្វើឱ្យប្រសើរឡើងនៅលើប្រសិទ្ធិភាពភ្លឺច្បាស់និងការកាត់បន្ថយសំលេងរំខាន។
-មុខងារ Portraitថ្មីប្លែកដូចជាមួយចំនួនទៀតដូចជា៖ Neon Portrait, Dynamic Bokeh, New AI Portrait ជាដើម។
កាមេរ៉ា Selfieទំហំ16MP ភ្ជាប់មកជាមួយមុខងារ AI Beauty, Portrait Mode និង Super Nightscape ថែមទៀត។
-មុខងារ Dual-view Videoអាចឲ្យអ្នកថតវីដេអូកំសាន្តយ៉ាងសប្បាយនឹងគួរឲ្យចាប់អារម្មណ៍ ចំពោះ UIS Max Video Stabilizationទប់លំនឹងបានល្អនឹងផ្តល់នូវសមត្ថភាពក្នុងការថតវីដេអូដែលមានស្ថេរភាពនិងរលូននៅពេលដំណើរការ។
២) អេក្រង់ 6.4 អ៊ិញប្រភេទ Super AMOLED កំរិតពន្លឺដល់ទៅ 1000nits
realme 8បំពាក់ដោយអេក្រង់6.4-inch Super AMOLEDវាគាំទ្រមុខងារ Always-on Displayនឹងមានសេនស័រស្កេនក្រយៅដៃ។ អេក្រង់វាអាចបង្ហាញកំរិត resolutionដល់1080P FHDនឹងtouch rateដល់ 180Hz។
-មុខងារ Sunlight modeអាចកំណត់ពន្លឺភ្លឺដល់1000nits ហើយវាក៏មានមុខងារ eye protectionដែលមានលក្ខណៈពិសេសដូចជា DC-like dimming និងប្រឆាំងពន្លឺភ្លើងនៅកម្រិតពន្លឺទាប។
៣) ថាមពលថ្មធំ 5000mAh មានបច្ចេកវិទ្យាសាកថ្មលឿន30W Dart Flash Charge
realme 8 បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន30W dart Flash Chargeវាអាចសាកថ្មទំហំ5000mAh ត្រឹមតែរយៈពេល 65 នាទីប៉ុណ្ណោះ។វាអាចទុក standbyបាន40ថ្ងៃនឹងលេងហ្គេមបាន10ម៉ោង។
ដំណើរការនៃមុខងារ Super Power Saving Modeវាអាចទុក standbyបានដល់ទៅ2ថ្ងៃដោយចំណាយថ្មអស់5%ប៉ុណ្ណោះ។ realme 8 ក៏មានមុខងារ App Quick Freeze, Sleep Standby Optimization និងមុខងារបង្កើនថាមពលថ្មផ្សេងទៀតព្រមទាំងអាចសាកទូរស័ព្ទផ្សេងទៀតឬឧបករណ៍វៃឆ្លាតជាមួយខ្សែ OTG ផងដែរ។
៤) ការរចនាម៉ូដថ្មី Infinite Bold Design ទម្ងន់ស្រាលកម្រាស់ស្តើង
realme 8មានរចនាបថទាក់ទាញនឹងលេចធ្លោដោយមានជម្រើស2ពណ៌ គឺពណ៌ទឹកប្រាក់ (Cyber Silver) នឹងពណ៌ខ្មៅ (Cyber Black) វាមានទំងន់ស្រាល177gនឹងកំរាស់ស្តើង8mm ផ្ទៃខាងក្រោយមានសភាពភ្លឺរលោងរំលេចដោយអក្សរ «Dare to leap» មួយជួរធំផ្តេកនៅលើឆ្នូតវែងលាយឡំ ពណ៌ឥន្ធនូ។
ការឌីហ្សាញលាយបញ្ជូលគ្នាទាំងអស់នេះ មើលទៅពិតជាអស្ចារ្យ ហើយក៏ មិនងាយប្រឡាក់ស្នាមម្រាមដៃ ថែមទៀតផង។
៥) បន្ទះឈីប gaming Helio G95 ជាមួយបច្ចេកវិទ្យាបន្ថយកំដៅ
realme 8 បំពាក់ដោយបន្ទះឈីប gaming Helio G95 ដែលបង្កើតឡើងដោយ cores ធំA75 ចំនួន 2 និង A55 តូចៗចំនួន 65 ជាមួយល្បឿន រហូតដល់ 2.05 Ghz និង quad-core Mali-G76 GPU ដំណើរការនេះ មានសមត្ថភាពគ្រប់គ្រងហ្គេមក្នុងទូរសព្ទ។ បច្ចេកវិទ្យាបន្ថយកំដៅនេះធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពត្រជាក់ 14.4% បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វា realme 7 ។
realme 8 បានភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់ស្រាប់នឹងមានវិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់សំលេងដែលមានគុណភាពខ្ពស់៕