• 2021-05-22 04:28:46
  • ព័ត៌មាន

​Pouk Mak(ពួកម៉ាក) កម្មវិធី​ឈែតភាសាខ្មែរ​ដំបូង​គេ​ ​កម្រិត​ដូច​គ្នា​នឹង​កម្មវិធី​ផ្ញើសារ​លំដាប់​ពិភពលោក

  • 2021-05-22 04:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​កាលពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ។ ​ឥឡូវ​នេះ​ "ពួកម៉ាក-Pouk Mak” ​គឺ​ជា​ឈ្មោះ​កម្មវិធី​ផ្ញើរសារ​បង្កើតឡើង​ដោយ​ទឹក​ដៃ​អ្នក​សរសេរកូដ​និង​ឌីហ្សាញ​ជនជាតិ​ខ្មែរ ​សម្រាប់​ប្រជាជន​ខ្មែរ​គ្រប់​ៗគ្នា​ ដើម្បី​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មី​។​​

​កម្មវិធីនេះសាមញ្ញ​ ​ងាយស្រួល​ប្រើប្រាស់​មាន​ភាសាខ្មែរ​សម្រាប់​ជនជាតិ​ខ្មែរ ហើយអ្នកក៏អាចជ្រើសរើសប្រើប្រាស់ជាភាសាអង់គ្លេស បានផងដែរ។ រៀងរាល់​ទិន្នន័យ​នៃ​ការ​ប្រើប្រាស់​នឹង​ត្រូវ​​ទៅ​បំលែង​ជា​ទម្រង់​កូដ ​ដោយ​ប្រើប្រាស់​ជាមួយ​មុខងារ Data Encryption ​ដើម្បី​រក្សា​សុវត្ថិភាព​និង​ការ​សម្ងាត់​ជានិច្ច​ ​មាន​ន័យ​ថា​ ​កម្រិត​ដូច​គ្នា​នឹង​កម្មវិធី​ផ្ញើសារ​លំដាប់​ពិភពលោក​ដទៃ​កំពុង​ល្បី​ដូច្នោះ​ដែរ​។​

​លក្ខណៈពិសេស​ជាង​គេ​គឺ​ ​សេវាកម្ម​រក្សា​ទុកព័ត៌មាន​ប័ណ្ណ​ចាក់​ថ្នាំ​បង្ការ​(វ៉ាក់សាំងកូវីដ-១៩) ឬ​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​ការ​​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩ ត្រូវបាន​ដាក់​ឲ្យ​ដំណើរ​ដើម្បី​ជា​ដំណោះស្រាយ​ថ្មី​មួយ​ឲ្យ​អ្នក​រាល់​គ្នា​អាច​រក្សាទុក​ប័ណ្ណ​ផ្ទាល់​ខ្លួន​ ​ដោយ​​អ្នក​គ្រាន់​តែ​ចុច​ស្កេន​រួច​បង្ហាញ​បុគ្គលិក​សុខាភិបាល​ជា​ការស្រេច​។​

​មុខងារ​ថ្មី​សន្លាង​នេះ​ ផ្តល់​ជូន​នូវ​ភាព​ងាយស្រួល​ រក្សាទុកនូវព័ត៌មានអំពីការចាក់វ៉ាក់សាំងរបស់ពួកគេ តាមប្រព័ន្ធឌីជីថល នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ទៅ​ទីណា​មួយ ​​ដោយ​មិន​បាច់​បារម្ភ​ពី​ការ​បាត់​បង់​ប័ណ្ណ​នោះ​ទេ។​​

​សេវាកម្ម App ឥតគិតថ្លៃនេះ​អ្នក​អាច​ដោនឡូត​បាន​ទាំង​នៅ​លើ​ iOS និង Android App ដែលត្រូវបានចេញប្រើប្រាស់ជាផ្លូវការ រួម​នឹង​មុខងារដ៏សំបូរបែប​ជា​ច្រើន​ដូចជា៖ ​តេ ឬ​ Chat ផ្ញើឯកសាររូបភាព និងវីឌីអូ, មាន Sticker កាលីបៗឡូយៗដោយឥតគិតថ្លៃ និងឯកសារសំខាន់ៗផ្សេងទៀតបែបឌីជីថល ជាពិសេស​មាន News feeds អាច​តាម​ដាន​ព័ត៌មាន​ពេល​មាន​កម្មវិធីពិសេសៗ​និង​ឈ្នះរង្វាន់​ជាច្រើន ​ថែម​ទៀត​ផង។

​លើស​ពី​នេះ​ទៀត​ ​បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើការ​ទាញ​យក​ជា​ផ្លូវការ​ត្រឹម​តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​Pouk Mak app ​ហក់​ឡើង​មក​ឈរ​លំដាប់​លេខ​រៀង​ទី ​៣ ​ក្នុង​ Play Store ​នៅ​លើ​តារាង​កម្មវិធី​ឆាត​ប្រចាំ​ប្រទេស​កម្ពុជា​។

​ស្ថិត​ក្នុង​កាលៈទេៈសៈ​ដ៏​លំបាក​នេះ​ សម្រាប់អតិថិជនសែលកាតទាំងអស់នឹង​ដើម្បីទទួលបាន 2GB ឥត​គិតថ្លៃ​ក្នុង​មួយ​ខែ ​អស់បារម្ភរឿងអស់លុយអ៊ីនធើណិត ដោយគ្រាន់តែ​ដោនឡូត​និង​ប្រើប្រាស់​ជាប្រចាំ៕

​ដោនឡូតឥឡូវនេះ នៅទីនេះចុច៖ App Store | Play Store

អត្ថបទ៖ រក្សា

មតិយោបល់