• 2021-05-21 11:00:00
  • ផលិតផលថ្មី

នៅចាំអីទៀត! ឡេបថប់ហ្គេមស៊េរីថ្មីឆ្នាំ២០២១ មកដល់ទីផ្សារប្រទេសកម្ពុជាហើយ

  • 2021-05-21 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានដឹងរួចមកហើយអំពីឡេបថប់ហ្គេមថ្មីៗប្រចាំឆ្នាំ២០២១ ដែលក្រុមហ៊ុន ASUS បានដាក់បង្ហាញនៅក្នុងកម្មវិធីសម្ភោធ CES 2021 កាលពីប៉ុន្មានខែកន្លងទៅនេះ។ ពេលនេះការទន្ទឹមរងចាំរបស់អ្នកទាំងអស់គ្នាបានមកដល់ហើយ គឺម៉ូឌែលថ្មីៗទាំងនោះបានមកដល់ប្រទេសកម្ពុជាហើយ។ ម៉ូឌែលទាំងនោះរួមមាន៖

ROG Flow X13

ROG Flow X13 គឺជាឡេបថប់ហ្គេមដែលបំពាក់ដោយ GeForce GTX1650។ កុំព្យូទ័រយួរដៃនេះបានប្រើប្រាស់ Processor របស់ AMD រហូតដល់ 8 core Ryzen 9 5980HS។ ឡេបថប់នេះមានកម្រាស់ 15.8mm និងទម្ងន់ស្រាលត្រឹមតែ 1.3Kg។ ប្រព័ន្ធត្រជាក់របស់ឡេបថប់នេះមានប្រសិទ្ធិភាពអនុញ្ញាតឱ្យ GTX1650 អាចបង្កើនល្បឿនរហូតដល់ 1135MHz នៅល្បឿន 35W ជាមួយ ROG Boost និង 5W ជាមួយនឹង Dynamic Boost។ ឡេបថប់នេះអាចបត់អេក្រង់បានរហូតដល់ទៅ 360 ដឺក្រេ ដែលអាចដើរតួរជាឡេបថប់ផង និង Tab-let ផង។ ជម្រើសបង្ហាញ 16:10 ចំនួនពីរផ្តល់នូវជម្រើសរវាងបន្ទះ 120Hz ដែលធ្វើឱ្យការលេងហ្គេមកាន់តែរលូនជាមួយប្រភេទអេក្រង់ HD 4K ដែលច្បាស់ល្អ។

អ្វីដែលកាន់តែពិសេសទៀតនោះ ឡេបថប់ម៉ូឌែលនេះក៏បានភ្ជាប់មកជាមួយនឹង ROG XG Mobile eGPU ធ្វើឲ្យការដំណើរការរបស់ Flow X13 កាន់តែខ្លាំងជាមុនទៅទៀត។ eGPU នេះគឺមានបំពាក់នូវ GeForce RTX ™ 3080 ដែលដំណើរការនៅរហូតដល់ទៅ 150W ។ ចំណុចប្រទាក់ PCIe 3.0 x8 ផ្ទាល់ខ្លួនភ្ជាប់ XG Mobile ដោយផ្ទាល់ទៅស៊ីភីយូក្នុងល្បឿនដែល Thunderbolt មិនអាចផ្គូរផ្គងបាន។ ជាមួយនឹងភាពបត់បែនពិសេសភាពងាយស្រួលនៃការចល័តនិងថាមពលថ្មពេញមួយថ្ងៃ ROG Flow X13 ត្រៀមខ្លួនសម្រាប់អ្វីគ្រប់យ៉ាង។

ROG Zephyrus Duo 15 SE

Zephyrus Duo 15 SE មានមុខងារពិសេសគឺ ROG ScreenPad Plus ប្រកបដោយភាពច្នៃប្រឌិតដើម្បីផ្តល់ជូនអ្នកលេងហ្គេមនូវគុណប្រយោជន៍នៃអេក្រង់ទី២ដែលអាចប្រើបានសម្រាប់ការងារហ្គេមនិងផលិតភាព។ ScreenPad Plus អាចហើបឡើងពី ២ ទៅ ៣ដឺក្រេនៅពេលដែលអេក្រង់កុំព្យូទ័រយួរដៃត្រូវបានបើកដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពងាយស្រួលក្នុងការការប្រើប្រាស់។ ROG Zephyrus Duo 15 SE ត្រូវបានបំពាក់ដោយ CPU របស់ AMD Ryzen 9 5900HX និង ក្រាហ្វីកកាត NVIDIA GeForce RTX 3080។ វាភ្ជាប់មកជាមួយអេក្រង់ 120Hz 4K ជាមួយនឹងកម្រិតទឹកពណ៌ Adobe RGB 100% និងអេក្រង់ 300Hz FHD ដែលមានពេលវេលាឆ្លើយតប 3ms និងកម្រិតទឹកពណ៌ 100% sRGB។ សម្រាប់អ្នកដែលចូលចិត្តលេងហ្គេម គឺអាចប្រើអេក្រង់ទី២សម្រាប់ឆែកអ៊ីនធឺណិត អានអ៊ីមែល ជជែកតាមកម្មវិធីផ្ញើសារភ្លាមៗឬថតហ្គេមបានយ៉ាងងាយស្រួល។

ROG Strix Scar 17

ROG Strix SCAR 17 គឺជាឡេបថប់ហ្គេមដែលបំពាក់ ជាមួយក្រាហ្វិក GeForce RTX 3070 និង CPU របស់ AMD Ryzen 9 5900H ។ វាមានមេម៉ូរី DDR-3200 MHz រហូតដល់ 64GB និងមានបំពាក់នូវប្រព័ន្ធកង្ហារថ្មី និង Liquid Metal cooling សម្រាប់ជាការជំនួយដល់ការកាត់បន្ថយកម្ដៅម៉ាស៊ីន។ Strix Scar 17 ផ្តល់ជូននូវរូបភាពយ៉ាងច្បាស់នៅលើអេក្រង់កុំព្យូទ័រយួរដៃដែលលឿនជាងគេបំផុតនៅលើពិភពលោកដែលមានទំហំ 300 Hz FHD ជាមួយនឹងពេលវេលាឆ្លើយតប 3ms។

ROG Zephyrus G15

Zephyrus G15 គឺមានលក្ខណៈស្រដៀងគ្នាទៅនឹង Zephyrus G14 ដែរ ដោយស្ថិតនៅទំហំអេក្រង់ធំជាងមុនវិញម្ដង។ លើម៉ូឌែលថ្មីនេះ វាបំពាក់បន្ទះអេក្រង់ WQHD ជាមួយអត្រា Refresh Rate 165Hz/3ms និងកម្រិត DCI-P3 ធ្វើឲ្យបង្ហាញពណ៌បានស្រស់ស្អាត ហើយត្រឹមត្រូវតាមស្ដង់ដាបំផុត។Zephyrus G15 ក៏ប្រើប្រាស់ CPU AMD Ryzen™ 9 5900HX និងជម្រើសក្រាហ្វិកកាត Ge-Force RTX™ 3060។ ការអាប់ដេតលើផ្នែកម៉ាស៊ីនថ្មីៗទៀតយើងឃើញមានដូចជា ផ្ទៃ Touchpad ទទួលបានទំហំធំជាងមុន 20% ហើយឆ្លើយតបបានលឿនជាងមុន 40%, ក្ដារចុចប្រភេទ Low Profile អាចរក្សាសំឡេងបានស្ងាត់ នៅពេលវាយអក្សរបានដដែល និងផ្ទុកនូវថាមពលថ្មទំហំ 90Wh គាំទ្របច្ចេកវិទ្យាសាកថ្មលឿន តាមរយៈដុំសាកថ្មរន្ធ USB Type-C ជាដើម។

ROG Strix G15 និង G17

តួខ្លួនរបស់ម៉ូឌែល ROG Strix G15 និង G17 មានជម្រើសពណ៌ខ្មៅ Original Black និងពណ៌ប្រផេះ Eclipse Gray ជាមួយការឌីហ្សាញម៉ូត Dot-Matrix លើផ្ទៃក្ដារចុច និងគម្របអាលុយមីញ៉ូមរបស់វា និងជម្រើសពណ៌ផ្កាឈូក Electro Punk ធ្វើឲ្យមើលឃើញកាន់តែលេចធ្លោ។ មានបំពាក់ក្រាហ្វិកកាត GeForce RTX™ 3060 ព្រមទាំងប្រើប្រាស់ CPU AMD® Ryzen™ 9 5800H ដូច្នេះអ្នកលេងហ្គេមនឹងទទួលបាន FPS ខ្ពស់ ជាមួយអេក្រង់គាំទ្រ Adaptive-Sync ដល់ជម្រើស Refresh Rate 300Hz ថែមទៀតផង។

TUF Dash F15

សម្រាប់ស៊េរីឆ្នាំ 2021 នោះ ម៉ូឌែល TUF Dash F15 ត្រូវបានកែច្នៃឲ្យកាន់តែស្ដើង និងស្រាល សម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់ ដើម្បីឲ្យងាយស្រួលចល័ត ពីមួយកន្លែងទៅមួយកន្លែងទៀត។វាប្រើប្រាស់ CPU Intel® Core™ i7-11370H ជំនាន់ទី 11 និង GeForce RTX™ 3060។ TUF Dash F15 មានឧបករណ៍បញ្ចោញកំដៅដ៏សំខាន់មួយនិងបំពង់ស្រូបយកកំដៅស្ពាន់ចំនួន ៥ ដែលអាចបញ្ចោញកំដៅបានលឿននិងមានសំលេងតិចជាងឡេបថប់ទូទៅ៕

មតិយោបល់