• 2021-05-21 02:11:42
  • ហាងឆេងផលិតផល

Ford Ranger Raptor ឆ្នាំ២០២១ ដាក់លក់នៅខ្មែរ តម្លៃប៉ុណ្ណេះមិចដែរ?

  • 2021-05-21 02:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Ford Ranger Raptor ជារថយន្ត Pick Up ដែលកំពុងទទួលបានការគាំទ្រជាច្រើននៅកម្ពុជា ជាមួយទៅនិងលក្ខណ:ពិសេសជាច្រើន ទាំងរូបរាង កម្លាំង បានទាញចិត្តអ្នកប្រើប្រាស់ប្រថ្នាចង់បាន បើទោះជាវាមានតម្លៃថ្លៃបន្តិចក៏ពិតមែន។

Ranger Raptor ឆ្នាំ២០២១ នេះ ទទួលបានការអាប់ដេតជាច្រើនដូចជា ប្រព័ន្ធចង្កៀងមុខ LED, សេនស័រចូលចតខាងមុខ, ប្រព័ន្ធហ្វ្រាំងអូតូ Automatic Emergency Braking និង Lane Keeping Assist ជាដើម។ តាមប្រភពពីឃ្លាំងលក់រថយន្តទំនើបក្នុងស្រុកមួយបានបង្ហាញតម្លៃដាក់លក់នៅខ្មែរប្រមាណជា ៧៣ ០០០ដុល្លារ

Ford Ranger Raptor វាមានបំពាក់លក្ខណៈពិសេសសម្រាប់ការបើកបរ Off-road ដូចជា ប្រព័ន្ធបូម Fox Racing, យ៉ាន់ថ្មីទំហំ ១៧អ៊ីង និងសម្បកកង់ពិសេស សម្រាប់បើកបរលើស្ថានភាពផ្លូវពិបាក ផងដែរ រថយន្តនេះប្រើប្រាស់ម៉ាស៊ីនប្តភេទ Bi- Turbo ចំណុះ ២,០លី៕

រូបភាព៖ CKS Premium Auto

អត្ថបទ៖ ម៉េងងី

មតិយោបល់