• 2021-05-21 00:56:56
  • ព័ត៌មាន

Elon Musk បុគ្គលសំខាន់ ផ្លាស់ប្ដូររបត់អ៊ីនធឺណិតផ្កាយរណបជំនាន់ថ្មី

  • 2021-05-21 00:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលយើងបានបង្ហាញកាលពីអត្ថមុនមកហើយថា អ៊ីនធឺណិតផ្កាយរណប មានតម្លៃថ្លៃ និងមានល្បឿនយឺត មិនដូចអ៊ីនធឺណីតដែលយើងប្រើប្រាស់សព្វថ្ងៃ ដោយខ្លះឃើញមានល្បឿនដល់ទៅ Gigabit ក្នុង១វិនាទី នោះទេ។

អ្វីដែលធ្វើឱ្យវាមានតម្លៃថ្លៃនិងល្បឿនយឺតនោះ ក៏ព្រោះតែវាត្រូវការចំណាយលុយច្រើន ដើម្បីបាញ់បង្ហោះផ្កាយរណបចូលទៅកាន់ក្នុងគន្លងតារាវិថីមានចម្ងាយឆ្ងាយពីភពផែនដី ដោយខ្លះមានចម្ងាយដល់ទៅ ៣៥០០០គីឡូម៉ែត្រ ឯណោះ។

ប៉ុន្ដែមកដល់សព្វថ្ងៃ មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ក្រុមហ៊ុនផ្តល់សេវាអ៊ឺនធើណិត Starlink របស់ SpaceX បានផ្លាស់ប្ដូរបរិបទចាស់នេះ ដោយធ្វើឱ្យអ៊ីនធឺណិតផ្កាយរណបមានតម្លៃសមរម្យ និងមានល្បឿនលឿនជាងមុន។

កាលពីខែមេសាកន្លងទៅ អតិថិជនរបស់ Starlink ត្រូវបានរាយការណ៍មកថា ពួកគេទទួលបានល្បឿនអ៊ីនធឺណិតដ៏លឿនបំផុត ដោយល្បឿន ដោនឡូតដល់ទៅ 528 Mbps ឯល្បឿនអាប់ឡូតដល់ទៅ 28.3 Mbps។

Starlink បានដាក់លក់សេវាកម្មរបស់ខ្លួនក្នុងតម្លៃ ៩៩ដុល្លារ ក្នុងមួយខែ បូករួមទាំងតម្លៃ ៤៩៩ ដុល្លារ បន្ថែម សម្រាប់ដុំ router មួយ និងថាសផ្កាយរណបមួយឈុត។

បច្ចុប្បន្ន សេវាផ្គត់ផ្គង់អ៊ីនធឺណិតរបស់ Starlink កំពុងមានផ្កាយរណបចំនួន ១៣០០គ្រឿង កំពុងបង្ហោះនៅលើតារាវិថីកម្រិតទាបបំផុត ចម្ងាយពីភពផែនដីប្រមាណជា ៥៥០-៥៧០ គីឡូម៉ែត្រ តែប៉ុណ្ណោះ។ ដែលនេះជាហេតុផលសំខាន់ដែលធ្វើឱ្យអ៊ីនធឺណិតផ្កាយរណបរបស់ពួកគេមានល្បឿនលឿនផងដែរ។

ប៉ុន្ដែអ៊ីនធឺណិតល្បឿនលឿននេះស្ថិតក្នុងដំណាក់កាល Beta សាកល្បងនៅឡើយ ដោយដាក់ឲ្យប្រើប្រាស់មុនគេបង្អស់នៅក្នុងប្រទេសកាណាដា។ សម្រាប់ដំណាក់កាល Beta នេះអាចតេស្តបានតែ ៥ ប្រទេសដំបូងមានដូចជា កាណាដា, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក អាឡឺម៉ង់ និងញ៉ូហ្សឺឡែន។

អ៊ីនណិតផ្កាយរណប មិនសម្រាប់មនុស្សទូទៅប្រើនោះទេ វាត្រូវបានបង្កើតឡើងសម្រាប់ ការភ្ជាប់ទំនាក់ទំនងទៅទីកន្លែងនៅឆ្ងាយៗ ទីកន្លែងដែលខ្សែកាបមិនអាចអូសដល់ និងទីកន្លែងមានឧបសគ្គដែលមនុស្សលំបាកនឹងចូលទៅកាន់ជាដើម។

អតិថិជនរបស់អ៊ីនធឺណិតប្រភេទនេះសំដៅលើអ្នកប្រើដូចជា យន្តហោះ អ្នកដើរសមុទ្រ ទីតាំងព្រៃភ្នំ ការប្រើប្រាស់ផែនទី ឬសម្រាប់ការស្រាវជ្រាវនៅតំបន់ណាមួយផងដែរ។

ប្រភព៖ Businessinsider | HowToGeek ប្រែ​សម្រួល៖ កុសល

មតិយោបល់