• 2021-05-20 07:55:57
  • ព័ត៌មាន

realme ​នឹង​មាន​កាដូ​ពិសេស​ជូន​ពេល​ប្រកួត​ ​MLBB 515 Funmatch ​ខាន​ស្អែក​នេះ​

  • 2021-05-20 07:55:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នរណាខ្លះកំពុងរង់ចាំការប្រកួត MLBB 515 Funmatch ជាមួយ realme? realme ក៏មានកាដូពិសេសគឺ ស្មាតហ្វូនស៊េរីថ្មីបំផុត realme 8 ជូនដល់អ្នកទស្សនាផងដែរ។ តោះ! កុំភ្លេចដាក់ម៉ោងរោទិ៍ណ៎ា!

នៅ​ថ្ងៃទី២២ ខែឧសភាឆ្នាំ ២០២១ ខានស្អែកនេះកម្មវិធី 515 Eparty នឹងត្រូវបានរៀបឡើងដោយមានការចូលរួមពីលោក​ G-Devith, អ្នកនាង​ Henna Gaming និង Mr. Oun សម្តែងជាតួអង្គSTUN ក្នុងហ្គេម Mobile Legend: Bang Bang និង​មាន​លោក Mr. Ice Frog ជាអ្នកអត្ថាធិប្បាយហ្គេមដ៏ប៉ិនប្រសប់មិនចេះនឿយណាយ។

​កម្មវិធី​ 515 Eparty ​គឺ​ជា​កម្មវិធី​​ធំ​ជាងគេ​ប្រចាំ​ឆ្នាំ​របស់​ Mobile Legend នឹងធ្វើឡើងតាមអនឡាញ ចាប់តាំងពីឆ្នាំ ២០២០ ។ ​MLBB ​ទើប​នឹង​បញ្ចេញវីដេអូចម្រៀង​ TOGETHER ជាភាសាខ្មែរនៃតួអង្គទាំងបី រួមមាន៖ Chou,Selena និង Brody បង្ហាញពីភាពអង់អាចក្លាហានមិនអាចបញ្ឈប់បាន។ ក្នុងការប្រកួត Funmatch នោះមានមេក្រុមដឹកនាំដោយតារាទាំង៣ខាងលើ និង Gamers ល្បីៗផ្សេងទៀត​សមាជិកក្រុម IMP ។ ចំពោះការចូលរួមទស្សនាកម្មវីធីនេះក៏មានឱកាសឈ្នះស្មាតហ្វូន Gaming realme 8 ថែមទៀតផង។

realme ដែលជាប្រេនស្មាតហ្វូនបច្ចេកវិទ្យាពេញនិយមដែលតែងតែនាំយកស្មាតហ្វូន សម្រាប់លេងហ្គេមតម្លៃសមរម្យ មកជូនអ្នកប្រើប្រាស់បានចូលរួមសហការក្នុងកម្មវិធីដ៏អស្ចារ្យនេះ។

​ខាងក្រោមនេះគឺជាលក្ខណៈពិសេស realme 8 នឹងក្លាយជាស្មាតហ្វូន Gaming ជម្រើសទីមួយសម្រាប់អ្នកប្រើប្រាស់វ័យក្មេងទាំងឡាយ៖

បន្ទះឈីប gaming Helio G95 ជាមួយបច្ចេកវិទ្យាមិនឆាប់ឡើងកំដៅ

realme 8 បំពាក់ដោយបន្ទះឈីប Gaming Helio G95 ដែលមាន 8 cores ជាមួយល្បឿន រហូតដល់ 2.05 Ghz និង quad-core Mali-G76 GPU វាមានសមត្ថភាពខ្លាំងអាចអូសហ្គេមធំៗបានផងដែរ ។ចំពោះបច្ចេកវិទ្យាបន្សាបកំដៅនេះធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពត្រជាក់ 14.4% បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វាrealme 7។

អេក្រង់6.4-inch Super AMOLED display ជាមួយកំរិតពន្លឺដល់ 1000nits

realme 8 បំពាក់ដោយអេក្រង់លាតបេញ 6.4-inch Super AMOLED វាគាំទ្រមុខងារ Always-on Display នឹងមានសិនស័រស្កេនក្រយៅដៃផងដែរ។ វាមានកំរិតបង្ហាញ 1080P FHD និងកម្រិតប៉ះបញ្ជា 180Hz ដែលជួយឲ្យការប៉ះបញ្ជាកាន់តែរលូន ជាពិសេសសម្រាប់ការលេងហ្គេម។ វាពិតជាងាយស្រួលមើលក្រោមពន្លឺថ្ងៃដោយមានកម្រិតពន្លឺរហូតដល់ 1000nits ហើយវាក៏មានមុខងារ ការពារភ្នែក eye protection ដែលមានលក្ខណៈពិសេសដូចជា DC-like dimming និងប្រឆាំងពន្លឺភ្លើងនៅកម្រិតពន្លឺទាប។

កាមេរ៉ាAI Quad ទំហំ 64MP ផ្តល់គុណភាពរូបថតពេលយប់កាន់តែច្បាស់ល្អ

realme 8 បំពាក់កាមេរ៉ាគោលទំហំ 64MP លែនទូលាយ ultra-wide-angle 119° ទំហំ 8MP លែនmacro និង លែន B&W portrait បូករួមជាមួយមុខងារថតរូបទាន់សម័យជាច្រើនទៀត។ មុខងារដំបុងគេដែលបំពាក់លើស្មាតហ្វូននោះគឺ Tilt-shift mode ការផ្តិតយករូបថតដែលមានលក្ខណៈរូបភាពឃើញតូចឬវីដេអូឃើញវត្ថុរូបតូចវាបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យនិងប្លែក ដោយវត្ថុនិងអ្វីៗទាំងអស់ប្រែក្លាយទៅពិតភពតូចល្អិត មើលទៅប្លែគអារម្មណ៍និងស្រស់ស្អាត។ វាត្រូវបានគេថតពីដំណើរនៃទីក្រុង ឬទីប្រជំជនដ៏មមាញឹកមួយ ដើម្បីធ្វើជាផ្នែកមួយនៃវីដេអូឲ្យកាន់តែមានភាពច្នៃប្រឌិត។ ចំណែក Starry time-lapse video គឺជាការថតយកដំណើរនៃហ្វូងផ្កាយ ជាលក្ខណៈវីដេអូដែលមានល្បឿនលឿន។ វាជាមុខងារសម្រាប់កម្រាន្តនៅពេលយប់ ជាពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង មើលទៅពិតជាអស្ចារ្យមែនទែន អមជាមួយទីតាំងភូមិសាស្រ្តដែលមានទេសភាពស្រស់ស្អាត។ realme 8ក៏ភ្ជាប់មកជាមួយមុខងារ Portraitថ្មីប្លែកដូចជា Neon Portrait, Dynamic Bokeh, New AI Portrait។

អត្ថបទ៖ រក្សា

មតិយោបល់