• 2021-05-20 06:28:12
  • ព័ត៌មាន

Apple កើបលុយរាប់សែនលានដុល្លារពីហ្គេមល្បីមួយនេះ មុននឹងទាត់ Fortnite ចេញពី App Store

  • 2021-05-20 06:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ប្រមូលបានប្រាក់ចំណូលច្រើនជាង ១០០លានដុល្លារពីការកាត់ថ្លៃ ៣០% លើការទិញដូរ (in-app purchases) នៅក្នុងហ្គេម Fornite។

របាយកការណ៍ចំណូលខាងលើនេះ ត្រូវបានផ្ដល់ដោយ លោក Michael Schmid ដែលជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មហ្គេមនៅ App Store ហើយវាក៏ជាភស្ដុតាងបន្ថែម ខណៈពេលដែល Apple និងក្រុមហ៊ុន Epic Games (ក្រុមហ៊ុនហ្គេម Fornite) កំពុងតតាំងគ្នាលើតុលាការ ចាប់តាំងពីថ្ងៃទី៣ ខែឧសភា មកម៉្លេះ។

ងាកមកក្រុមហ៊ុន Sensor Tower របស់អាមេរិចវិញ បានសន្និដ្ឋានថា Apple រកបានប្រាក់ចំណេញដល់ទៅ ៣៥៤ លានដុល្លារ ពី Fornite ត្បិតអីកាលពីឆ្នាំមុន មានការប៉ាន់ប្រមាណថា អ្នកលេងហ្គេម Fortnite បានចំណាយប្រាក់ចំនួន ១,២ ពាន់លានដុល្លារលើការទិញដូរនៅក្នុងកម្មវិធី (in-app purchases)។

គួរបញ្ជាក់ថា Apple បានដកហ្គេម Fornite ចេញ App Store កាលពីខែសីហា បន្ទាប់ពីហ្គេមនេះបានដាក់ឱ្យប្រើវិធីសាស្ត្រទូទាត់ប្រាក់ដោយផ្ទាល់លើហ្គេមរបស់ខ្លួន ដោយមិនប្រើមធ្យោបាយទូទាត់ប្រាក់របស់ App Store។

គួរដឹងថា រាល់កម្មវិធីទាំងអស់លើ App Store គឺតម្រូវឱ្យប្រើដែលប្រើមធ្យោបាយទូទាត់ប្រាក់របស់ Apple ដោយរាល់ពេលមានការទូទាត់ម្ដងៗ ត្រូវកាត់ប្រាក់ ៣០% ឱ្យទៅ Apple៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់