• 2021-05-20 02:30:34
  • ព័ត៌មាន

ក្តៅៗ! ឡានភីកអាប់អគ្គិសនី Ford F-150 Lightning ចេញផ្លូវការ តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

  • 2021-05-20 02:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួន គឺ F-150 Lightning ជាផ្លូវការ ហើយក៏បានបើកឲ្យកក់លុយផងដែរ។

រថយន្តភីកអាប់អគ្គិសនី Ford F-150 Lightning ស៊េរីឆ្នាំ២០២២ នេះ នឹងមានតម្លៃចាប់ពី ៣៩ ៩៧៤ដុល្លារ ដែលជាតម្លៃមិនទាន់កាត់ថ្លៃលើកទឹកចិត្តរថយន្តអគ្គិសនីរបស់រដ្ឋចេញ ហើយឡើងរហូតដល់ប្រហែល ៩០ ០០០ដុល្លារ សម្រាប់ម៉ូដែលកប់បំផុត។

ភីកអាប់អត់ប្រើប្រេងឥន្ធនៈដំបូងបង្អស់របស់ Ford នេះ នឹងផ្តល់ជម្រើសកម្លាំងចំនួន ២ គឺ ៥៦៣សេះ សម្រាប់ប្រភេទ Extended Range និង ៤២៦សេះ សម្រាប់ប្រភេទ Standard Range។ ប្រភេទ Extended Range មានបំពាក់កញ្ចប់អាគុយអគ្គិសនី ដែលផ្តល់ចម្ងាយបើកបរ ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ ខណៈប្រភេទ Standard Range ផ្តល់ចម្ងាយបើកបរ ២៣០ម៉ាយ៍ ៣៧០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

F-150 Lightning ប្រើប្រព័ន្ធបូមក្រោយ Independent Rear Suspension ដែលជួយដល់ការយកចង្កូត និងកម្រិតផាសុកភាព។ ភីកអាប់នេះនឹងអាចដឹកបានទម្ងន់ ៩០០គីឡូក្រាម និងអូសសណ្តោងបានទម្ងន់ ៤,៥តោន។

មិនតែប៉ុណ្ណោះ F-150 Lightning គឺជាភីកអាប់ត្រកូល F-150 ដំបូងបង្អស់ ដែលបំពាក់ប្រព័ន្ធ SYNC4A នៅលើអេក្រង់កម្សាន្ត Touchscreen បញ្ឈរទំហំ ១៥,៥អ៊ីញ ដែលអាចបញ្ជាដោយសំឡេង ក៏ដូចជាប្រើមុខងារ Apple CarPlay និង ដោយមិនបាច់ប្រើខ្សែ ទៀតផង៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់