• 2021-05-20 01:38:28
  • ព័ត៌មាន

ស្រលាញ់អត់! iPhone 13 Pro Max ពណ៌ផ្កាឈូក រលើបរលោងតែម្ដង

  • 2021-05-20 01:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើបណ្ដាញសង្គមប៉ុន្មានថ្ងៃនេះ មនុស្សជាច្រើនកំពុងចាប់អារម្មណ៍នឹង iPhone 13 Pro Max ពណ៌ផ្កាឈូក ដោយមានមតិជាច្រើនថា “ពួកគេនឹងទិញ iPhone ពណ៌ថ្មីផ្កាឈូកនេះពិតប្រាកដ ព្រោះតែពណ៌ដ៏គួរឱ្យស្រលាញ់នេះ”។

iPhone ពណ៌ថ្មីដែលកំពុងលុកលុយបេះដូងអ្នកស្រលាញ់ផលិតផល Apple នេះ ត្រូវបានបង្ហោះដោយគណនី Twitter មួយមានឈ្មោះថា PENG STORE និងបញ្ជាក់អត្ថន័យថា iPhone 13 Pro Max Rose Pink នឹងមកដល់ឆាប់ៗនា ខែធ្នូ ខាងមុខនេះ។

ទោះយ៉ាងណាដំណឹងនេះ គួរឱ្យស្ដាយដែលវាមិនត្រូវបានបង្ហោះចែកចាយដោយអ្នកប្រកាសដំណឹងលេចធ្លាយល្បីៗជាច្រើននោះទេ គឺមានតែគណនី PENG STORE តែមួយប៉ុណ្ណោះបានបង្ហាញវា។ ដូចច្នេះ យើងមិនអាចរំពឹងច្រើនឡើយ ថា iPhone 13 នឹងមានពណ៌ផ្កាឈូកមែន។

ប៉ុន្ដែផ្ទុយទៅវិញ iPhone ពណ៌ផ្កាឈូកអាចនឹងមានវត្តមានពិតមែន ត្បិតអីសន្ទុះការចាប់អារម្មណ៍របស់មនុស្សជាច្រើនលើអ៊ីនធឺណិតកំពុងចាប់អារម្មណ៍និងស្រលាញ់វា ដូចនេះលុយនៅនឹងមុខហើយ Apple អាចនឹងមិនចោលលុយមួយដុំធំនេះទេ។

ម៉្យាងទៀត Apple ក៏ធ្លាប់បញ្ចេញ iPhone 5c ពណ៌ផ្កាឈូកផងដែរ កាលពី ឆ្នាំ២០១៣ កន្លងទៅ បូករួមទាំងនៅឆ្នាំ២០២១នេះ Apple បានបន្ថែមពណ៌ជាច្រើនលើ iMac ដល់ទៅ ៧ពណ៌ ដោយមានពណ៌ផ្កាឈូក ដូចនេះ iPhone 13 មានពណ៌ផ្កាឈូកជារឿងដែលអាចទៅរួច និងសមហេតុផលថែមទៀតផង។

ហេតុផលផ្សេងទៀត ដូចជាការបញ្ចេញ iPhone 12 ពណ៌ស្វាយដាច់តែឯង ព្រោះវាជាពណ៌ពិសេសដែល Apple បានលាក់មិនបញ្ចេញភ្លាមៗនោះទេ ហើយនេះក៏ជាយុទ្ធសាស្ត្រមួយ ដើម្បីផលិតចាស់របស់ខ្លួនផ្ទុះការចាប់អារម្មណ៍ម្ដងទៀតផងដែរ ថាមិនត្រូវពួកគេអាចនឹងបញ្ចេញ iPhone ពណ៌ផ្កាឈូក ដើម្បីបំផ្ទុះការចាប់អារម្មណ៍លើ iPhone ក្រោយៗទៀតក៏ថាបាន ជាពិសេសគឺ iPhone 13 ពណ៌ផ្កាឈូកតែម្ដង៕

អត្ថបទ៖ កុសល

មតិយោបល់