• 2021-05-19 06:43:37
  • ព័ត៌មាន

២៣ឆ្នាំកន្លងមក តើកុំព្យូទ័រ iMac ផ្លាស់ប្ដូររូបរាងយ៉ាងណាខ្លះហើយ?

  • 2021-05-19 06:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iMac គឺជាម៉ាស៊ីនកុំព្យូទ័រសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ផលិតដោយ Apple ដោយបានឆ្លងកាត់ការវិវឌ្ឍអស់រយៈពេល ២៣ឆ្នាំ មកហើយ។ ក្នុងរយៈពេលនេះ iMac បានកែប្រែរូបរាងរបស់វាធំៗ ចំនួន ៦ដង ដូចមានរៀបរាប់ខាងក្រោមនេះ។

គួរបន្ថែមបន្ដិចថា iMac ជាកុំព្យូទ័រ ត្រូវបានវិវឌ្ឍមកពីខ្សែស្រឡាយរបស់ កុំព្យូទ័រ Macintosh ដែល Apple ផលិតនៅឆ្នាំ១៩៨៤ ទទួលបានជោគជ័យខ្លាំងក្នុងទីផ្សារ ដែលមានផ្ទៃប្រើប្រាស់ (Graphical User Interface) ដំបូងផងដែរ៕

១. iMac G3 ចេញនៅឆ្នាំ ១៩៩៨

២. iMac G3 ចេញនៅឆ្នាំ ១៩៩៩

៣. iMac G4 ចេញនៅឆ្នាំ ២០០២

៤. iMac G5 ចេញនៅឆ្នាំ ២០០៤

៥. iMac G5 ចេញនៅឆ្នាំ ២០០៥ មានបំពាក់ កាមេរ៉ាមុខ (iSight) មកជាមួយ

៦. iMac Aluminum ចេញនៅឆ្នាំ ២០០៧

៧. iMac Unibody ចេញនៅឆ្នាំ ២០០៩

៨. iMac Slim Unibody ចេញនៅឆ្នាំ ២០១២

៩. iMac 5K ចេញនៅឆ្នាំ ២០១៤

១០. iMac Pro ចេញនៅឆ្នាំ ២០១៧

១១. iMac M1 ចេញនៅឆ្នាំ ២០២១ ផ្លាស់ប្ដូរពីការប្រើឈីប intel មកប្រើប្រព័ន្ធបន្ទះឈីបខ្លាំង M1 វិញម្ដង, មានបំពាក់កាមេរ៉ាមុខវិញ កម្រិត Full HD, មានរន្ធបំពងសំឡេងចំនួន៦, និងមានជម្រើស៧ពណ៌ (បៃតង លឿង ទឹកក្រូច ផ្កាឈូក ស្វាយ ខៀវ ប្រាក់)

ប្រភព៖ YouTube ប្រែ​សម្រួល៖ កុសល

មតិយោបល់