- 2021-05-18 06:33:41
- ព័ត៌មាន
សាកថ្មក្នុងលំហចម្ងាយ ៩ ម៉ែត្ររបស់ Motorola នឹងធ្វើឲ្យឧបករណ៍អេឡិចត្រូនិចលែងប្រើខ្សែ
- 2021-05-18 06:33:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកថ្មក្នុងលំហចម្ងាយ ៩ ម៉ែត្ររបស់ Motorola នឹងធ្វើឲ្យឧបករណ៍អេឡិចត្រូនិចលែងប្រើខ្សែ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Motorola កំពុងធ្វើការជាមួយ GuRu ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាសាកថ្មដោយមិនប្រើខ្សែ និងសាកថ្មដោយមិនចាំបាច់ប៉ះឧបករណ៍ផ្ទាល់ទៀតផង និយាយឱ្យងាយស្ដាប់ គឺសាកថ្មក្នុងលំហក្នុងរយៈចម្ងាយឆ្ងាយ។
GuRu Wireless Inc.គឺជាក្រុមហ៊ុន Innovation មួយបង្កើតនៅឆ្នាំ២០១៧មានជំនាញខាងបច្ចេកវិទ្យាឥតខ្សែ។ ក្រុមវិស្វករពួកគេអាចផលិតបានឧបករណ៍ និងរកឃើញរបៀបធ្វើឲ្យឧបករណ៍ទាំងនោះមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ផងដែរ។
អ្នកតំណាងរបស់ GuRu បានអះអាងថា បច្ចេកវិទ្យារបស់ពួកគេ RF Lensing technology មានលទ្ធភាពអាចឱ្យឧបករណ៍ក្នុងចម្ងាយ ៩ ម៉ែត្រ អាចបញ្ជូនថាមពលថ្មទៅកាន់ឧបករណ៍ដទៃបាន ដោយប្រើបច្ចេកវិទ្យា mmWave។
បច្ចេកវិទ្យានេះ ក្រៅពីប្រើសម្រាប់សាកថ្មទៅកាន់ស្មាតហ្វូន ក៏អាចប្រើដើម្បីផ្គត់ផ្គង់ថាមពលទៅកាន់ទូរទស្សន៍ ដែលជាឧបករណ៍មិនប្រើថាមពលថ្មបានផងដែរ។ ចំពោះការប្រើប្រាស់វាមានភាពងាយស្រួលដោយគ្រាន់តែ ចាប់វាលើពិដាន រីឯការចែកចាយថាមពលថ្ម គឺដូចទៅនឹងស្មាតហ្វូនចាប់យកសេវា Wi-Fi ដូច្នោះផងដែរ។
ទោះយ៉ាងណា Motorola និង GuRu មិនបានបញ្ជាក់ថាបច្ចេកវិទ្យានេះនឹងត្រូវបញ្ចេញទៅកាន់ទីផ្សារនៅពេលណានៅឡើយទេ។ ប៉ុន្ដែអ្នកជំនាញឌីជីថលបានព្យាករណ៍ថា អ្នកប្រើប្រាស់ប្រហែលជាត្រូវរង់ចាំយ៉ាងហោចណាស់ ពីរទៅបីឆ្នាំទៀត មុនពេលការស្រាវផលិតបានបញ្ចប់។
ទោះយ៉ាងណាបច្ចេកវិទ្យាសាកថ្មឥតខ្សែ មានលើនៅលើទីផ្សារអស់រយៈពេលពីរបីឆ្នាំមកហើយ ប៉ុន្តែវាមិនងាយស្រួលគ្រប់គ្រាន់នៅឡើយ។ ត្បិតការសាកថ្មឥតខ្សែ នៅតែត្រូវការខ្សែ និងឧបករណ៍ភ្ជាប់ទៅកាន់ស្មាតហ្វូនដដែល វាមិនអាចសាកថ្មពីចម្ងាយបាននោះទេ។
គួរដឹងថា បច្ចេកវិទ្យាសាកថ្មក្នុងលំហបែបនេះ ក៏មានក្រុមហ៊ុនដទៃធ្លាប់បង្ហាញមហិច្ឆិតាផលិតវាផងដែរ ដូចជា Xiaomi ប្រកាស Mi Air Charge កាលពីខែមករា និង Oppo ប្រកាស Wireless Air Charging កាលពីខែកុម្ភៈ ប៉ុន្ដែមិនមានក្រុមហ៊ុនណាមួយបញ្ចេញវាទៅកាន់ទីផ្សារនៅឡើយទេ៕