• 2021-05-18 03:28:29
  • ហាងឆេងផលិតផល

មកដឹងតម្លៃឡានខ្នាតតូច Toyota VIOS ឆ្នាំ២០២១ កំពុងលក់នៅខ្មែរ!

  • 2021-05-18 03:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តខ្នាតតូចប្រភេទ Sedan សម្រាប់ជិះជាលក្ខណះគ្រួសារ Toyota VIOS កំពុងតែមានអ្នកប្រើប្រាស់ជាច្រើននៅកម្ពុជា ដែលជាប្រភេទរថយន្តរាងស្អាត់ជាមួយតម្លៃសមរម្យ។ VIOS ស៊េរីឆ្នាំ២០២១ ប្រើម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០៥សេះដដែល ហើយដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ CVT និងប៉ុងមួយវិលកង់មុខ។

ការរចនាផ្នែកខាងក្នុងរបស់វានៅតែមិនផ្លាស់ប្តូរ ដោយមានកុងទ័រទំហំ ៤,២អ៊ីញ, អេក្រង់កម្សាន្តទំហំ ៧អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay និង Speaker ៦គ្រាប់ជាដើម។ ចំពោះកម្រិតស៊ីសាំងរបស់វាវិញគឺខ្ទង់ ៤លីត្រ/១០០គីឡូម៉ែត្រ។ សម្រាប់តម្លៃលក់នៅលើទីផ្សារប្រទេសកម្ពុជាបច្ចុប្បន្ន Toyota VIOS ស៊េរី២០២១ មានតម្លៃប្រមាណជា ៣១ ៩០០ ដុល្លារ

VIOS មានបំាក់មកចាមួយពោងសុវត្ថិភាព ៧ ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព (ABS) និង (BA) ប្រព័ន្ធបែងចែកកម្លាំងសម្ពាធហ្វ្រាំង (EBD) ប្រព័ន្ធគ្រប់គ្រងលំនឹង (VSC)ប្រព័ន្ធគ្រប់គ្រង់ទំនាញសកម្ម (TRC) ប្រព័ន្ធ ជំនួយឡើងចំណោត (HAC) ប្រព័ន្ធ Follow Me Home និងមាន Sensor មុខក្រោយដើម្បីការពារការប៉ះទង្គិច រួមជាមួយមុខងារ Blind Spot Warning, Rear Cross Vehicle Warning, Lane Departure Warning និង ហ្វ្រាំងអូតូ ផងដែរ។

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទានរថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់