- 2021-05-17 03:30:54
- ព័ត៌មាន
Microsoft ជាអ្នកផលិតវ៉ែនតា AR ឱ្យកងទ័ពអាមេរិកក្នុងតម្លៃជាង ២១ ប៊ីលានដុល្លារ
- 2021-05-17 03:30:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Microsoft ជាអ្នកផលិតវ៉ែនតា AR ឱ្យកងទ័ពអាមេរិកក្នុងតម្លៃជាង ២១ ប៊ីលានដុល្លារ
ចន្លោះមិនឃើញ
Microsoft បានក្លាយជា ក្រុមហ៊ុនផ្តាច់មុខដែលនឹងផ្គត់ផ្គង់វ៉ែនតា AR ជាមួយបច្ចេកវិទ្យា HoloLens ផ្ទាល់របស់ខ្លួនដល់កងទ័ពសហរដ្ឋអាមេរិក ក្នុងចំនួនរហូតដល់ទៅ ១២ ម៉ឺនគ្រឿងឯណោះ។
ក្នុងទំហំទឹកប្រាក់ដែល Microsoft ទទួលបានពីដេញថ្លៃលើកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ែនតា AR ប្រមាណជា ២១ប៊ីលានដុល្លារគិតក្នុងរយៈពេល ១០ ឆ្នាំ។ វ៉ែនតា AR នេះនឹងក្លាយជាជំនួយការដល់កងទ័ពនៅក្នុងសមរភូមិ។
ដូចអ្នកទាំងអស់គ្នាបានជ្រាបរួចហើយថា Microsoft គឺជាក្រុមហ៊ុនដែលមានជំនាញខ្ពស់ខាងបង្កើត Software។ ចំពោះបច្ចេកវិទ្យា Hololends នេះពួកគេបានសម្ងំអភិវឌ្ឍអស់ជាច្រើនឆ្នាំមកហើយ។
សម្រាប់លក្ខណៈពិសេសរបស់វែនតា AR នោះនៅផ្នែកផ្ទៃកញ្ចក់អេក្រង់គឺមានភ្ជាប់មកនូវត្រីវិស័យ សម្រាប់បង្ហាញទិសដៅ ទៅកាន់តំបន់ណាមួយ និងអាចធ្វើការបង្ហាញពីទីតាំង របស់កងទ័ពណាមួយ ទៅឱ្យមិត្តកងទ័ពផ្សេងៗ បានទៀតផង។
វាក៏អាចបង្ហាញជានិមិត្តសញ្ញា សំដៅទៅកាន់ទីតាំងណាមួយ ដែលកងទ័ពបានតម្រង់កាំភ្លើងទៅកាន់ទីនោះបានផងដែរ ដើម្បីជួយឱ្យបាញ់ចំគោលដៅត្រឹមត្រូវល្អ ឯកញ្ចក់អេក្រង់នោះ គឺជាប្រភេទ FLIR មើលយប់បានទៀត។
ដូច្នេះ វ៉ែនតា HoloLens អាចជួយឱ្យកងទ័ពអាមេរិក មើលនៅពេលងងឹត ឬក្នុងទីងងឹតបាន (Night Vision) និងអាចមើលឃើញសត្រូវបាន នៅក្នុងតំបន់ព្រៃ និងពេលមានផ្សែងច្រើនថែមទៀតផង៕