• 2021-05-13 09:35:45
  • ព័ត៌មាន

ឡូយ អស់ទាស់! ហ្គេមទូរសព្ទ AK2 Mobile ដាក់ឲ្យដោនឡូតថ្ងៃនេះហើយ មានលក្ខណៈពិសេសច្រើនណាស់!

  • 2021-05-13 09:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេមប្រភេទបាញ់គ្នា AK2 ឥឡូវនេះបានចេញជាប្រភេទ Mobile ដែលអាចលេងនៅលើទូរសព្ទដៃបានហើយ ដោយមានឈ្មោះថា "Bullet Angel”។

ហ្គេម Bullet Angel គឺជាហ្គេមដែលទំនើបទាន់សម័យ និងមានកម្រិតរូបភាពច្បាស់ល្អសម្រាប់ទូរស័ព្ទ ដែលបានផលិតឡើងដោយក្រុមអភិវឌ្ឍន៍ AK2។ ជាហ្គេមកុំព្យូទ័រដែលបានដាក់ឱ្យដំណើរការក្នុងឆ្នាំ 2009 និងទទួលបានការពេញនិយមខ្លាំងនៅអាស៊ីអាគ្នេយ៍។ ហ្គេមនេះបានអភិវឌ្ឍឡើងជាពិសេស ដែលអាចដំណើរការលើទូរស័ព្ទ និងមានសមាសធាតុល្អៗសម្រាប់អ្នកលេង។ ការផ្លាស់ប្ដូរពីកុំព្យូទ័រទៅទូរស័ព្ទ សូមសាកល្បងឥឡូវនេះ ហើយលេងកំសាន្តសប្បាយជាមួយកម្រិតរូបភាពច្បាស់ត្រជាក់ភ្នែក។

មានមាតិកាដែលមានគុណភាពខ្ពស់ដ៏សម្បូរបែប

ជាមួយបទពិសោធន៍នៃការអភិវឌ្ឍន៍ជាច្រើនទសវត្ស យើងបានធ្វើការរៀបចំហ្គេមនេះសម្រាប់ដំណើរការលើទូរស័ព្ទឱ្យមានភាពស្រស់ស្អាតជាមួយ បច្ចេកវិទ្យាម៉ាស៊ីនសម្បនិមិត្ត 4 (Unreal 4 engine)។ ហ្គេម Bullet Angel គឺបង្កើតឡើងដោយសម្រាប់ទូរស័ព្ទ និងមានកម្រិតរូបភាពខ្ពស់។ មានផែនទីបុរាណ ដូចជាឃ្លាំងទាហានអាដិន ទីក្រុងបុរាណលុលឡាន់ វ៉ាហាំពៅឌុក និងប្រាសាទផារ៉ាណុន ជាមួយធាតុប្លែកៗ ដូចជា វីរបុរសសពបុរាណ រាំស្ដារថាមពល។ ហ្គេម Bullet Angel បន្តនូវអនុស្សាវរីយ៍របស់អ្នកនៅលើទីលានប្រយុទ្ធនៅលើទូរស័ព្ទ។

ឈ្នះអាវុធដ៏ច្រើននៅក្នុងក្រុម បង្កើតគម្រោង បង្កើតក្រុមជាមួយមិត្តភក្តិ និងរម្លឹកអនុស្សាវរីយ៍ល្អៗពីអតីតកាល! ចូលរួមក្នុងព្រឹត្តិការណ៍ "អ្នកបង្កើតគម្រោង" នៅក្នុងថ្ងៃទី13 ខែឧសភា និងថ្ងៃទី9 ខែកក្កដា អ្នកមិនត្រឹមតែឈ្នះអាវុធ និងសម្ភារៈជាច្រើនប៉ុណ្ណោះទេ តែអ្នកក៏អាចឈ្នះរង្វាន់ដ៏មហាសាលគឺ មេ M4-Creator។ ជាមួយការតុបតែងល្អប្លែក ត្បូងមរកតដ៏ធំ និងល្បឿនលឿន អ្នកនឹងមានភាពងាយស្រួលក្នុងការកម្ចាត់សត្រូវ។

ម៉ូតដោះសោរដ៏រន្ធត់

ហ្គេម Bullet Angel គឺបង្កើតឡើងជាមួយភាពសំម្បូរបែបជាច្រើន។ ម៉ូតហ្គេម ដែលលោកអ្នកពេញចិត្ត គឺមាននៅលើទូរស័ព្ទហើយឥឡូវនេះ ជាមួយនឹងការវិវត្តថ្មី។ មិនថា TDM ខ្មោច Melee/បាញ់ស៊ីប ឬបែបសាមញ្ញ និងសប្បាយ ដូចជាមាន់រត់ អ្នកលេងទាំងអស់មិនថាកម្រិតខ្ពស់ ឬធម្មតា អាចលេង ហើយនិងលេងយ៉ាងរីករាយទាំងអស់គ្នានៅលើហ្គេម Bullet Angel! ជាមួយហ្គេម Bullet Angel លំដាប់ខ្ពស់ និងប្រព័ន្ទសង្គម អ្នកអាចបង្ហាញតួនាទី និងជួបមិត្តភក្តិថ្មីៗ ឬអាចជួបគូស្នេហ៍ក៏ថាបាន។

ម៉ូតសាកសពបុរាណត្រឡប់មកវិញហើយ

ការវាយប្រហាររវាងមនុស្ស និងសាកសពបុរាណក្នុងប្រាសាទបុរាណ មនុស្សក្លាយជាសាកសពបុរាណនៅពេលឆ្លងមេរោគ ហើយនៅទីបញ្ចប់ទៅ គឺមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត! ដៃដ៏ប៉ិនប្រសប់ ជំនាញ និងការគិតរបស់អ្នកនឹងត្រូវប្រឡងសាកល្បងនៅក្នុងប្រាសាទដ៏ងងឹត។ តោះ សូមចូលរួមសាកល្បងលេងទាំងអស់គ្នា!

រាំតាមរបៀបរបស់អ្នក ដើម្បីយកជ័យជំឈ្នះ

ខ្សោយថាមពលឬ? សូមកុំបារម្ភអំពីការស្លាប់ និងការរស់ឡើងវិញ អ្នកអាចកំណត់ចលនារាំ ដើម្បីស្តារសុខភាព និងអាចវាយប្រហារលើសត្រូវរបស់អ្នកបានភ្លាមៗ។ មានភ្លេងឡូយៗសម្រាប់រាំនៅក្នុងហ្គេមលើទូរស័ព្ទ! អ្នកមានអារម្មណ៍រាំបែបធម្មជាតិនៅក្នុងទីលានប្រយុទ្ធ។

សម្ភារៈ និងខោអាវទាន់សម័យ

នៅក្នុងហ្គេម Bullet Angel មានសម្ភារៈ និងខោអាចជាច្រើន ដែលមានលក្ខណៈដូចជាការពិត! …ប្រើប្រាស់សម្ភារៈ និងខោអាវទាំងអស់នេះ ដើម្បីតុបតែខ្លួនរបស់តួ។ អ្វីដែលជាដែនកំណត់ គឺការគិតស្រមើស្រមៃរបស់អ្នក! មានប្រភេទស្បែករាប់រយសម្រាប់អ្នកជ្រើសរើស អ្នកនឹងមិនមានរូបរាងដូចនរណាម្នាក់នៅលើទីលានវាយប្រហារឡើយ!

កែសម្រួលការគ្រប់គ្រងម្រាមដៃរបស់អ្នក

Bullet Angel ងាយស្រួលប្រើប្រាស់ និងចំណុចប្រទាក់ចំណុចប្រទាក់ការគ្រប់គ្រងដែលអាចកែសម្រួលបាន ដែលបានធ្វើឱ្យប្រសើរឡើងទាំងស្រុងគ្រប់ផ្នែកទាំងអស់សម្រាប់ហ្គេមលេងលើទូរស័ព្ទដៃ! កែសម្រួលលើភាពរហ័សរហួន ការដកថយវិញ កម្រិត ។ល។... ចាប់ពីអ្នកលេងហ្គេមនៅក្មេងខ្ចី រហូតអ្នកលេងហ្គេមស្ទាត់ជំនាញ គ្រប់កម្រិតអ្នកលេងហ្គេមទាំងអស់អាចទទួលបានការរៀបគ្រប់គ្រងចំណង់ចូលចិត្តលេងហ្គេងរបស់ពួកគេទាំងអស់! មិនចាំបាច់ត្រូវការឧបករណ៍ទំនើបចុងបំផុតនោះទេ។ Bullet Angel បានបង្កើតឡើង ដើម្បីងាយស្រួលប្រើប្រាស់នៅលើគ្រប់់ឧបករណ៍ដែលមានម៉ាកយីហោធំៗទាំងអស់។

ចូលទៅដោនឡូតបានតាមរយៈ Link នេះ៖ https://bulletangel.onelink.me/rSTu/Sabay1

មិនតែប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះថ្មី នឹងទទួលបាន Gold Coin ១ ០០០កាក់, Pass Mission Card ២សន្លឹក, Weapon Experience Card ២សន្លឹក និង Gold Coin Spin Ticket ៥សន្លឹក ទៀតផង៕

ចូលរួមក្នុងសហគមន៍យើង ដើម្បីទទួលបានព័ត៌មានថ្មីៗបំផុត៖

អត្ថបទ៖ សេង ឡុង

មតិយោបល់