• 2021-05-13 02:26:15
  • ព័ត៌មាន

Nissan March ឆ្នាំ២០២១ ឌីហ្សាញមុខមាត់ថ្មី តម្លៃតែ ១ម៉ឺនដុល្លារស្តើង

  • 2021-05-13 02:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Nissan March ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសមិចស៊ីកូ ហើយវាគឺជាម៉ូដែលលក់ដាច់បំផុតទី៣ បន្ទាប់ពីម៉ូដែល Almera និង Navara ក្នុងប្រទេសមួយនេះ។

រថយន្ត Nissan March ឆ្នាំ២០២១ ទទួលបានការឌីហ្សាញមុខមាត់ថ្មី ដោយកាត់តាមម៉ូដែល Almera ជាមួយនឹងប៉ាណាមុខរាងអក្សរ V អំពូលបំភ្លឺពេលថ្ងៃ LED មួយឈ្នូត ព្រមទាំងរន្ធបឺតខ្យល់ផ្នែកខាងមុខ មើលទៅរឹតតែកាចជាងមុន។ ចំណែកឯផ្នែកខាងក្រោយវិញ វាបំពាក់ចង្កៀង LED និងកាងស្ព័រ, យ៉ាន់កង់ Alloy ទំហំ ១៦អ៊ីញ និង ដំបូលពណ៌ខ្មៅ មើលទៅរឹតតែទាក់ទាញ។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ រថយន្ត March ឆ្នាំ២០២១ បំពាក់ដៃចង្កូតរាងអក្សរ D, ឌីហ្សាញប្លុកបញ្ហាកណ្តាល ដោយបំពាក់អេក្រង់ធំ ប្រភេទ Touchscreen ដល់ ៦,៧អ៊ីញ អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto បាន។ បើនិយាយពីផ្នែកសុវត្ថិភាពវិញ March ថ្មីបំពាក់ពោងសុវត្ថិភាព ៦គ្រាប់, ហ្វ្រាំង ABS ជាមួយ EBD និង មុខងារជំនួយពេល ជាន់ហ្វ្រាំង ទៀតផង។

រថយន្តរាងតូចច្រឡឹងនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ មានកម្លាំង ១០៦សេះ និងកម្លាំងបង្វិល ១៤២ញ៉ូតុនម៉ែត្រ ហើយផ្តល់ទាំងជម្រើសលេខដៃ ៥វគ្គ និងលេខអូតូ ៤វគ្គ។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២១៩ ៩៩៩ប៉េសូ ឬប្រហែល ១០ ៩០០ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់