• 2021-05-12 08:22:50
  • ព័ត៌មាន

ទើបមកដល់ទីផ្សារកម្ពុជា ប៉ុន្តែរថយន្ត Maxus ពិតជាលក់ដាច់ខ្លាំងក្នុងឆ្នាំ២០២១ នេះ

  • 2021-05-12 08:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យីហោ Maxus មានប្រភពមកពីគំរូ LVD Maxus របស់ក្រុមហ៊ុនផលិតរថយន្តលំដាប់ខ្ពស់របស់ចក្រភពអង់គ្លេស។ ដំបូងឡើយរថយន្ត Maxus គឺជារថយន្តប្រភេទវ៉ែនដែលត្រូវបានផលិតឡើងជាដំបូងដោយLDV Limited។ រថយន្ត Maxus បានមកដល់ទីផ្សារប្រទេសកម្ពុជាតាំងពីខែកញ្ញាឆ្នាំ២០២០ និងត្រូវបាននាំចូលដោយក្រុមហ៊ុនTF Motors Cambodia Co., Ltd។

រថយន្តម៉ាក Maxus មានការចាប់ផ្តើមយ៉ាងល្អអស្ចារ្យនាដើមឆ្នាំថ្មីឆ្នាំ២០២១នេះ ជាមួយនិន្នាការដ៏មានសក្តានុពលយ៉ាងខ្លាំងក្នុងអំឡុងពេលវិស័យរថយន្តមានផលប៉ះពាល់ពីជំងឺឆ្លងកូវីដ១៩។ សម្រាប់រថយន្ត Maxus, បច្ចេកវិទ្យាគឺជាកត្តាជំរុញដ៏សំខាន់ចាប់តាំងពីយីហោរបស់ខ្លួនត្រូវបានបង្កើតឡើងមកម្លេះ។ រថយន្ត Maxus ទាំងអស់គឺអាចផ្តល់ទំទុកចិត្តបានខ្ពស់ដោយសារតែរថយន្តMaxusផ្តល់ជូននូវតម្លៃយ៉ាងសមរម្យ, ផាសុកភាព, ភាពធំទូលាយ, បច្ចេកវិទ្យាថ្មីទំនើប, ប្រព័ន្ធសុវត្ថិភាពខ្ពស់, ការធានាត្រឹមត្រូវរយៈពេល៥ឆ្នាំ និងមានគ្រឿងបន្លាស់ដ៏សំបូរបែបទៀតផង។ បច្ចេកវិទ្យាថ្មី, លក្ខណៈពិសេសនៃប្រណីតភាព និងការសន្សំសំចៃ បានធ្វើឱ្យរថយន្តម៉ាក Maxus ជាប់កំណត់ត្រាដ៏ល្អនៅលើទីផ្សារប្រទេសកម្ពុជា។

រថយន្ដ Maxus គឺជារថយន្ដដ៏ល្អបំផុតមួយដែលមានតម្លៃសមរម្យ ហើយឥឡូវនេះរថយន្តMaxusមាន៣ម៉ូឌែលដែលបានដាក់លក់នៅប្រទេសកម្ពុជាដូចជា: Maxus D60, Maxus G50 និងរថយន្ដភីកអាប់ Maxus T60 ដែលនឹងចូលខ្លួនដើម្បីប្រកួតប្រជែងនៅលើទីផ្សារ។ រថយន្ត Maxus ទាំងអស់បំពាក់ដោយម៉ាស៊ីនប្រភេទTurbo ដែលផ្តល់ឱ្យអ្នកនូវអនុភាពកម្លាំងខ្លាំង, ផាសុកភាព និងអត្ថប្រយោជន៍សន្សំសំចៃក៏ដូចជាភាពរស់រវើកនៃរូបរាងយ៉ាងទាក់ទាញព្រមទាំងមុខងារប្រើប្រាស់កាន់តែទំនើបដែលសាកសមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារនិងអាជីវកម្ម។

ថ្មីៗនេះក្រុមហ៊ុន Maxus ក៏ទទួលបានជោគជ័យពីការដេញថ្លៃជាមួយធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម ដោយការជាវរថយន្ត Maxus T60 ចំនួន ៥គ្រឿងផងដែរ។ ដោយសារតម្លៃសមរម្យ គុណភាពល្អ និង ទាន់សម័យបានជម្រុញអោយរថយន្ត Maxus ទទួលបានភាពជោគជ័យមួយនេះ។

លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៍ថា “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនរបស់យើងដែលបានជឿទុកចិត្តនិងជ្រើសរើសរថយន្ត Maxus។ ហើយយើងខ្ញុំក៏សូមអរគុណដល់ក្រុមការងាររបស់យើងខ្ញុំដែលខិតខំប្រឹងប្រែងព្យាយាមធ្វើការដើម្បីទទួលបានលទ្ធផលដ៏ល្អមួយនេះ ហើយក៏សូមអោយរថយន្ត Maxus បន្តដំណើរឆ្ពោះទៅរកភាពជោគជ័យជាបន្តបន្ទាប់។ Maxus សូមប្តេជ្ញាថានឹងស្វែងរកអ្វីៗដែលថ្មីៗសម្រាប់ធ្វើឱ្យរថយន្ត Maxus កាន់តែមានភាពទាន់សម័យ និងទាក់ទាញដល់អតិថិជនថ្មីបន្តទៀត ព្រមទាំងផ្តល់ជូនអតិថិជននូវសេវាកម្ម គុណភាព និងតម្លៃយ៉ាងល្អ”៕

មតិយោបល់