• 2021-05-12 08:05:01
  • ព័ត៌មាន

iPad Pro 2021 កំពូលល្បឿន យកឈ្នះកុំព្យូទ័រ Mac ដល់ទៅ ៤ម៉ូឌែល

  • 2021-05-12 08:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad Pro ឆ្នាំ២០២១ ដែល Apple ទើបប្រកាសចេញក្ដៅៗកាលពីខែមុន ដំណើរការខ្លាំងជាង iPad Pro ឆ្នាំ២០២០ ដល់ទៅ ៥០% មិនតែប៉ុណ្ណោះវា ក៏ដំណើរការលឿនជាង MacBook Pro, MacBook Air, Mac mini ដែលចេញឆ្នាំ២០២០ និង Macbook ដែលចេញឆ្នាំ២០១៩ ផងដែរ។

ចំពោះការប្រៀបធៀបល្បឿនទាំងនេះ គឺវាស់វែងទៅតាមកម្មវិធីតេសល្បឿន Geekbench 5៖

ល្បឿន CPU របស់ iPad Pro 2021

  • multi-core ៧២៨០ ពិន្ទុ
  • single-core ១៧២០ ពិន្ទុ

ល្បឿន CPU ម៉ាស៊ីនកុំព្យូទ័រ MacBook Pro, MacBook Air និង Mac mini ដំណើរការដោយ ឈីប M1 ដែលចេញនៅឆ្នាំ២០២០

  • multi-core ចន្លោះពី ៧៣៦០ និង ៧៤១០ ពិន្ទុ (ពិន្ទុខ្ពស់ជាង iPad Pro 2021)
  • single-core ១៧០១ និង ១៧១០ ពិន្ទុ (ពិន្ទុក្រោម iPad Pro 2021)

ល្បឿន CPU ឡេបថប Macbook 2019 ដំណើរការដោយ ឈីប intel

  • Multi-core ៦៨៤៥ ពិន្ទុ
  • ល្បឿន CPU របស់ iPad 2020
  • dual-core ៤៦៥៦ ពិន្ទុ
  • single-core ១១២១ ពិន្ទុ

សរុបទៅ iPad Pro ជំនាន់ថ្មីពិតជាដំណើរការខ្លាំងមិនធម្មតានោះទេ ដែលកម្លាំងរបស់វាអាចប្រៀបធៀននឹងម៉ាស៊ីនកុំព្យូទ័រឡេបថប និងកុំព្យូទ័រខ្នាតតូចរបស់ Apple ជំនាន់ថ្មីៗបាន។

ហេតុផលដែលជម្រុញឱ្យកម្លាំងរបស់វាខ្លាំងបែបនេះ ក៏ព្រោះតែវាបានបំពាក់ដោយប្រព័ន្ធបន្ទះឈីបខ្លាំង M1 របស់ Apple មាន CPU 8-core រត់ក្នុងល្បឿន 3.2GHz និងមាន RAM រហូតដល់ទៅ 16GB ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ iPad ផងដែរ៕

ប្រភព៖ Cultofmac ប្រែ​សម្រួល៖ កុសល

មតិយោបល់