• 2021-05-12 03:55:30
  • ព័ត៌មាន

ប្រុងប្រយ័ត្ន! កម្មវិធីមេរោគថ្មីនៅលើ Android អាចលួចព័ត៌មានសំខាន់របស់អ្នកបាន

  • 2021-05-12 03:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យាបានផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងកម្មវិធីមេរោគប្រភេទថ្មីសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ដែលអាចលួចយកទិន្នន័យសំខាន់ៗ ហើយកំពុងត្រូវបានចែកចាយនៅក្នុងប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប។

កម្មវិធីមេរោគថ្មីនេះមានឈ្មោះថា TeaBot ហើយត្រូវបានពួកគេរកឃើញកាលពីខែមករាកន្លងទៅ។ កាលពីដើមខែឧសភា កម្មវិធីមេរោគនេះក៏ត្រូវបានចែកចាយសម្រាប់លួចយកទិន្នន័យដើម្បីជ្រៀតចូលទៅក្នុងគណនីធានាគារមួយចំនួននៅក្នុងប្រទេសបែលហ្សុិក និង ហូឡង់។

បើតាមក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា មេរោគនេះគឺបង្កើតឡើងដើម្បីលួចយកព័ត៌មានសំខាន់ៗមានដូចជា លេខគណនី លេខសម្ងាត់ និងសារ SMS ដើម្បីអាចឱ្យពួកជនខិលខូចចូលទៅក្នុងគណនីធនាគាររបស់អ្នកប្រើប្រាស់បាន។ ក្រៅពីទាញយកព័ត៌មានរបស់អ្នកប្រើប្រាស់ កម្មវិធីនេះក៏អាចទាញយកទិន្នន័យពី keyboard និងថតរូបភាពស្គ្រីនបានទៀតផង។

កម្មវិធីមេរោគនេះអាចចូលទៅក្នុងទូរសព្ទរបស់អ្នកប្រើប្រាស់បានដោយបន្លំធ្វើជាកម្មវិធីដែលមានមុខងារចាំបាច់មានដូចជា TeaTV, VLC Media Player, DHL និង UPS។ ដោយមើលឃើញពីគ្រោះថ្នាក់ក្នុងការទាញយកកម្មវិធីដែលមិនមានប្រភពច្បាស់លាស់នេះហើយ បានជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែណែនាំអ្នកប្រើប្រាស់ទាំងអស់ ចៀសវាងធ្វើការទាញយកកម្មវិធីមកប្រើប្រាស់ដែលមិនមាននៅក្នុង Play Store ឬ App Store ព្រោះយើងមិនអាចបញ្ជាក់បានថាតើកម្មវិធីទាំងនោះជាកម្មវិធីពិតប្រាកដ និងមិនមានបង្កប់មកជាមួយមេរោគ malware បានទេ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់