• 2021-05-12 03:10:02
  • ព័ត៌មាន

iOS 15 នឹងដោះស្រាយបញ្ហាចោរលួចទូរសព្ទ ងាយរកឃើញជាងមុន

  • 2021-05-12 03:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 15 នឹងមានមុខងារពិសេសមួយ ពេលត្រូវបិទម៉ាស៊ីនទូរសព្ទ នឹងទាមទារស្គេនផ្ទៃមុខរបស់ម្ចាស់ iPhone នេះបើយើងទៅតាមដំណឹងចចាមអារ៉ាមពីផ្ទាំងផ្សព្វផ្សាយ iOS 15 ដែលត្រូវបានចែកចាយយ៉ាងច្រើនលើបណ្ដាញសង្គម។

ប្រព័ន្ធសុវត្ថិភាពមួយនេះនឹងជាជំនួយមួយផ្នែកធំដល់ម្ចាស់ iPhone ខណៈករណីទូរសព្ទត្រូវបានគេលួចយកទៅ ប៉ុន្ដែវាមិនអាចបិតបាននោះទេ ព្រោះទាមទារការស្គេនមុខ។ ដូចនេះម្ចាស់ iPhone នឹងអាចរកទូរសព្ទខ្លួនឃើញវិញ តាមរយៈកម្មវិធី Find My បើសិនជាទូរសព្ទនោះប្រើប្រាស់គណនី iCloud។

ប៉ុន្ដែទោះយ៉ាងណាក៏ដោយ បើសិនជា iOS 15 បន្ថែមមុខងារមួយទៀត គឺពេលបិតអ៊ីនធឺណិត (Cellular Data) ទាមទារការស្គេនមុខបញ្ជាក់នោះ កាន់តែមានសុវត្ថិភាពបន្ថែមទៀត ព្រោះបើមិនអាចបិតទូរសព្ទបាន ហើយទូរសព្ទមិនមានអ៊ីនធឺណិត ក៏កម្មវិធី Find My មិនអាចកំណត់ទីតាំង iPhone ដែលបាត់បានដែរ។

ប្រព័ន្ធប្រតិបត្តិការថ្មីនេះ ត្រូវបានគេរំពឹងទុកថា Apple នឹងបញ្ចេញពេលប្រកាសចេញ iPhone 13 ហើយវាអាចដំណើរការបានលើ iPhone ដែលធ្លាប់រត់លើ iOS 13 និង 14 ផងដែរ៕

ស្វែងយល់បន្ថែមអំពី៖ មុខងារពិសេសៗនឹងបង្ហាញវត្តមានលើ iOS 15

អត្ថបទ៖ កុសល

មតិយោបល់