• 2021-05-12 01:51:41
  • ហាងឆេងផលិតផល

ធៀបតម្លៃ អាសង់២០២១ ចេញលក់ដំបូង និងបច្ចុប្បន្នធ្លាក់ថ្លៃអស់ជាង ៥០០ដុល្លារ

  • 2021-05-12 01:51:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយដល់ម៉ូតូអាសង់អ្នកណាក៏បានស្គាល់ដែរ ជាម៉ូតូពេញនិយមខ្លាំងនៅប្រទេសកម្ពុជាមានឈ្មោះល្បីរាប់ឆ្នាំមកហើយ។ បច្ចុប្បន្ននេះ Honda Dream ឬគេនិយមហៅអាសង់នេះ បានចេញដល់ស៊េរីឆ្នាំ២០២១ នឹងកំពុងតែមានលក់នៅលើទីផ្សារ។

ខុសពីម៉ូតូដទៃ អាសងគឺជាម៉ូតូមានរូបរាងមិនខុសពីស៊េរីមុនៗ នៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេ ប្រើចង្កឹះលេខ ៤ វគ្គដដែល។ ប៉ុន្ដែពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុនបានធ្វើការប្ដូរតែមថ្មី។

បើនិយាយពីតម្លៃវិញក៏មិនធម្មតាដែរមកដល់ទីផ្សារនៅខ្មែរថ្ងៃដំបូងអាសង់ឆ្នាំ២០២១ នេះតម្លៃប្រមាណជា ២ ៧០០ដុល្លារ លក់តាមហាងមួយចំនួន។ ឥឡូវនេះតាមប្រភពពីហាងនៅភ្នំពេញបានប្រាប់ថា មានការប្រែប្រួលតម្លៃច្រើនគឺនៅសល់ខ្ទង់ ២ ១៥០ដុល្លារប៉ុណ្ណេះ។ បើធៀបជាមួយពេលចេញលក់តាមហាងដំបូងធ្លាក់អស់ប្រមាណជា ៥៥០ដុល្លារ

បច្ចុប្បន្នអាសង់ឆ្នាំ២០២១ នេះក៏មានលក់មួយទឹកនៅតាមហាងដែលមានតម្លៃក្រោមនេះប្រមាណជា ១០០ទៅ ២០០ដុល្លារ។ ត្បិតថាម៉ូតូ Honda Dream ២០២១ ថ្មីនេះ មិនមានការកែប្រែរូបរាងមែន ប៉ុន្តែក្រុមហ៊ុនបានបញ្ចេញពណ៌ថ្មី ជាមួយនឹងជម្រើសពណ៌ ៣ គឺ ខ្មៅ ក្រហម និង ស៕

បញ្ជាក់៖ តម្លៃអាចខុសគ្នាតិចតួចនៅតាម​ហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់