• 2021-05-12 01:04:31
  • ព័ត៌មាន

រូបរាងច្បាស់ៗរបស់ iPhone 13/13 Pro ក្រាស់ជាងមុន និងទម្រង់កាមេរ៉ាធំជាងមុនឆ្ងាយ

  • 2021-05-12 01:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល iPhone 13 ឬ iPhone ២០២១ ដែលត្រៀមប្រកាសចេញក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានកម្រាស់ក្រាស់ជាងមុន ប្រើទម្រង់កាមេរ៉ាក្រោយធំជាងមុន និក្រាស់ជាងមុនផងដែរ បើធៀបទៅនឹងម៉ូឌែល iPhone 12 នេះបើយោងទៅតាម ដំណឹងលេចធ្លាយដែលដកស្រង់ដោយ MacRumors។

iPhone 13/13 Pro នឹងមានកម្រាស់ក្រាស់ដល់ ៧,៥៧ មីលីម៉ែត្រ ដោយក្រាស់ជាង ០,១៧ មីលីម៉ែត្រ ខណៈ iPhone 12/12 Pro មានកម្រាស់ត្រឹម ៧,៤ មីលីម៉ែត្រ តែប៉ុណ្ណោះ។

ក្រៅពីកម្រាស់ ងាកមកមើលប្រព័ន្ធកាមេរ៉ាក្រោយរបស់ iPhone 2021 គឺមានទម្រង់កាមេរ៉ាធំជាងមុន ត្បិត iPhone 13/13 Pro មានទំហំ ២៩ មីលីម៉ែត្រ និង ៣៧ មីលីម៉ែត្រ ចំណែក iPhone 12/12 Pro មានទម្រង់កាមេរ៉ាទំហំ ត្រឹម ២៨ និង ៣០មីលីម៉ែត្រ តែប៉ុណ្ណោះ។

ចំណែកកម្រាស់របស់កាមេរ៉ាវិញ iPhone 12‌/12 Pro ក្រុមហ៊ុន Apple ប្រើកម្រាស់ត្រឹម A១,៥ និង ១,៧ មីលីម៉ែត្រ តែប៉ុណ្ណោះ ប៉ុន្ដែតាមរូបភាពលេចធ្លាយទាំងនេះ iPhone 13‌/13 Pro មានកម្រាស់ដល់ទៅ ២,៥១ និង ៣,៦៥ មីលីម៉ែត្រ។

ទោះយ៉ាងណា ការផ្លាស់ប្ដូរទំហំទម្រង់កាមេរ៉ានេះ ទំនងមកពីដំណឹងចចាមអារាមកន្លងមកដែរថា Apple បានបន្ថែមសែនស័រទប់លំនឹង (sensor shift optical image stabilization) ទៅលើលែន Ultra wide ដូចកាលពីឆ្នាំ២០២០ ពេលដែលពួកគេបានបន្ថែមសែនស័រទប់លំនឹងដដែលនេះ ទៅលើលែន wide។

គួរបន្ថែមថា ត្រកូល iPhone 13 ត្រូវបានរំពឹងទុកថា នឹងបំពាក់ដោយបន្ទះឈីប A15 និងមានសេវា 5G ដំណើរការលឿនជាងមុនផងដែរ៕

អានបន្ថែម៖ មកមើល iPhone 13 គម្រូឱ្យហើយ ថ្ងាសតូចជាងមុន និងបូកកញ្ចក់លែនកាមេរ៉ាធំជាងមុន

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់