• 2021-05-11 08:37:29
  • ព័ត៌មាន

ហ្គេម Doodles ពេញនិយមរបស់ Google ក្នុងនោះក៏មាន Doodles ទាក់ទងប្រទេសកម្ពុជាផងដែរ

  • 2021-05-11 08:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីឱ្យគេហទំព័ររុករក (search engine) របស់ខ្លួនដំណើរការកាន់តែមានភាពទាក់ទាញ Google បានបង្កើត Doodles ទាក់ទាញជាច្រើនទៅតាមថ្ងៃនីមួយៗ ពិសេសគឺ Doodles Game អាចឱ្យអ្នកប្រើប្រាស់ចុចលេងបាន ដោយមិនបាច់ទាញយកនោះទេ។

ខាងនេះ គឺជា Doodles Game ពេញនិយមមួយចំនួនដែល Google បានបង្កើត ក្នុងនោះក៏មាន Doodle ដើម្បីប្រារព្ធថ្ងៃពិសេសនៃប្រទេសកម្ពុជាផងដែរ។ ចុចលើឈ្មោះនីមួយៗ ដើម្បីចូលទៅកាន់ Doodles ទាំងនោះ៖

១. លេងរៀបគូប

២. Baseball បង្កើតនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីអបអរ ទិវាឯករាជ្យរបស់សហរដ្ឋអាមេរិក។

៣. Pac-Man បង្កើតឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១០ ដើម្បីរំលឹកដល់ខួប ៣០ឆ្នាំ របស់វីដេអូហ្គេម Pac-Man។

៤. Quick, Draw! អ្នកអាចគូសវាស ២០វិនាទី Google នឹងប៉ាន់ស្មានថា អ្នកកំពុងគូសវាសពីអ្វីមួយ។

៥. Basketball ជាហ្គេមកីឡាបែប classic ត្រូវបានបង្កើតឡើងនៅ ឆ្នាំ២០១២។

៦. ទិវាបុណ្យឯករាជ្យនៃកម្ពុជា ឆ្នាំ២០២០

៧. បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៥

ប្រភព៖ HowToGeek ប្រែ​សម្រួល៖ កុសល

មតិយោបល់