• 2021-05-10 06:10:53
  • ព័ត៌មាន

គ្មាន iPhone សូម្បីតែ១គ្រឿងក្នុងបញ្ជី Top 5 ស្មាតហ្វូនកាមេរ៉ាល្អដាច់គេរបស់ DXOMARK

  • 2021-05-10 06:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផល iPhone របស់ Apple ត្រូវបានស្ថាប័នជាច្រើនវាយតម្លៃថា ជាផលិតផលបច្ចេកវិទ្យាពេញនិយមបំផុត និងជាប្រភពចំណូលធំ ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិចផងដែរ [សំដៅលើ Apple]។

ប៉ុន្ដែយ៉ាងណាក៏ដោយ បើទោះបីជា iPhone មានគេកាន់ប្រើច្រើន ថតរូបច្រើន និង iPhone 12 Pro Max ដែលមានប្រព័ន្ធកាមេរ៉ាខ្លាំងនោះ គឺមិនមានជាប់ឈ្មោះនៅក្នុងបញ្ជី Top 5 ស្មាតហ្វូនដែលមានកាមេរ៉ាខ្លាំងបំផុត របស់ DXOMARK នោះឡើយ។

ផ្ទុយទៅវិញ ស្មាតហ្វូនដែលមានកាមេរ៉ាខ្លាំងបំផុតទាំង៥ ដែលទទួលបានពិន្ទុខ្ពស់បំផុតពី DXOMARK គឺបានទៅលើស្មាតហ្វូនកំពូលៗរបស់ប្រទេសចិនទាំងអស់ ដូចជា៖

  • Xiaomi mi 11 Ultra ទទួលបានពិន្ទុសរុប ១៤៣
  • Huawei Mate 40 Pro+ ទទួលបានពិន្ទុសរុប ១៣៩
  • Huawei Mate 40 Pro ទទួលបានពិន្ទុសរុប ១៣៦
  • Xiaomi Mi 10 Ultra ទទួលបានពិន្ទុសរុប ១៣៣
  • Huawei P40 Pro ទទួលបានពិន្ទុសរុប ១៣២

ចំណែកឯ iPhone 12 Pro Max ដែលមានប្រព័ន្ធកាមេរ៉ាខ្លាងជាគេក្នុងចំណោម iPhone ទាំងអស់ បានត្រឹមឈរនៅលេខរៀងទី៧ មានពិន្ទុសរុប ១៣០ពិន្ទុ។ ប៉ុន្ដែទោះយ៉ាងណា ពិន្ទុរបស់វាក៏នៅខ្ពស់ជាង Galaxy S21 Ultra ដែលមានពិន្ទុសរុប ត្រឹម ១២៣ ពិន្ទុ តែប៉ុណ្ណោះ។

គួរដឹងថា DxOMark គឺជាក្រុមហ៊ុនតេស្ដកាមេរ៉ាទូរសព្ទ និងពិគ្រោះយោបល់របស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។

DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក់ទាញភ្ញៀវ ដែលជាក្រុមហ៊ុនទូរសព្ទធំៗ ហើយនោះក៏ព្រោះតែភាពមិនលំអៀងនៃក្រុមហ៊ុនមួយនេះ។ វិធីតេស្ដរបស់ DxOMark មានភាពរឹងមាំ ដោយពួកគេមើលទៅលើ exposure, color, texture, noise, artifacts, និង zoom របស់កាមេរ៉ាទូរសព្ទនីមួយៗ៕

ប្រភព៖ dxomark ប្រែ​សម្រួល៖ កុសល

មតិយោបល់