• 2021-05-10 02:18:51
  • ព័ត៌មាន

ឃើញតម្លៃឡាន Lexus LX570 Supersport MBS ដាក់លក់នៅវៀតណាម លែងហ៊ានប្រាថ្នា

  • 2021-05-10 02:18:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តប្រណីត Lexus LX570 Supersport MBS ស៊េរីឆ្នាំ២០២១ បានបង្ហាញវត្តមានជាផ្លូវការ នៅក្នុងប្រទេសវៀតណាម។

រថយន្ត Lexus LX570 កៅអីអង្គុយ៤ នេះ ត្រូវ​បាន​ច្នៃ​ឡើង​ជា​ពិសេស​ដោយ​ក្រុមហ៊ុន MBS Automotive របស់​​ទីក្រុង​ឌុយបៃ នៃ​សហភាព​អារ៉ាប់រួម​។ ការ​ដក​កៅអី​អង្គុយ​ចេញ​មួយ​ជួរ​ ធ្វើ​ឲ្យ​កៅអី​អង្គុយ​ជួរ​ទី​ពីរ​កាន់​តែ​មាន​ទំហំ​ធំ​ទូលាយ​ជាង​មុន​ អាច​បត់​បែន​មួយ​គាប់​ចិត្ត។ នៅ​ផ្នែក​កណ្ដាល​នៃ​កៅអី​អង្គុយ​ក្រោយ​ក៏​មាន​កន្លែង​សម្រាប់​​ដាក់​ដៃ​ដ៏​ធំ និង​មាន​ប៊ូតុង​សម្រាប់​បញ្ជា​មុខងារ​ផ្សេងៗ​ទៀត​ផង។

អ្វីដែលរឹតតែពិសេស កៅអីខាងក្នុងរបស់វាគឺជាប្រភេទស្បែក German Nappa Leather ជាមួយនឹងថ្នេរដេររាងត្បូងពេជ្រ។ គ្រប់កៅអីសុទ្ធតែមានមុខងារម៉ាស្សា កម្តៅ និង បញ្ចេញខ្យល់ មកជាមួយ។

ថ្វី​បើ​ដក​កៅអី និង​កែប្រែ​ចំណុច​មួយ​ចំនួន​ក្នុង​កាប៊ីន​ខុស​ពី LX 570 ធម្មតា​មែន ប៉ុន្តែ​រថយន្ត​ប្រភេទ​ពិសេស​នេះ​នៅ​តែ​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំណុះ​ ៥,៧ លីត្រ​ ទំហំ​ស៊ីឡាំង ៨ មាន​កម្លាំង​ ៣៦៧ សេះ និង​ប្រើ​ប្រអប់​លេខ​អូតូ​ ៨ វគ្គ​ដដែល។

វាត្រូវបានដាក់លក់ក្នុងតម្លៃ ១០ពាន់លានដុង ឬប្រហែល ៤៣៦ ៨០០ដុល្លារ នៅក្នុងប្រទេសវៀតណាម៕

អត្ថបទ៖ សេង ឡុង

មតិយោបល់