• 2021-05-10 01:39:34
  • ព័ត៌មាន

ជា Streamer ពូកែលេងហ្គេមតែ Sea Neang Gaming ក៏ល្បីនៅក្នុង តិចតុក មិនធម្មតាដែរ!

  • 2021-05-10 01:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា Streamer ល្បីឈ្មោះមួយរូប Sea Neang Gaming មានឈ្មោះពិត សឿន ចាន់ស្រីរ័ត្ន មានជំនាញមួយទៀត ក៏ទទួលបានគាំទ្រច្រើនផងដែរគឺ ការសម្ដែងនៅក្នុង Tik Tok។ ក្រោយទទួលបានជោគជ័យគួរសមក្នុងវីស័យហ្គេមស្រុកខ្មែរ ដែលបានធ្វើឲ្យ ចាន់ស្រីរ័ត្ន ក្ដាបបានការមួយចំនួនទាក់ទងជាមួយវិស័យកីឡាអេឡិចត្រូនិច ជាអ្នកអធិប្បាយហ្គេម ពិធីករក្នុងកម្មវិធីប្រកួតធំៗប្រចាំស្រុកខ្មែរ។

ចាប់ផ្ដើមធ្វើជាអ្នក Stream Game នៅឆ្នាំ២០១៩ សៀ នាង បានប្រាប់ថានេះអាចភាពជោគជ័យមួយក្នុងវិស័យនេះ ដោយខ្លួនចាប់ផ្ដើមមានអ្នកគាំទ្រច្រើនឡើងៗ រហូតទទួលបានការងារច្រើនគួរសម។ នារីស្រស់ស្អាត មានទេពកោសល្យច្រើនរូបនេះ បច្ចុប្បន្នក៏កំពុងទាញហ្វេនជាច្រើននៅក្នុងបណ្ដាញសង្គម Tik Tok ដែលបង្ហាញការសម្ដែង និងមានចំនួនអ្នក Followers ជា ១លាននាក់។

នារីស្រស់ស្អាតដែរគ្រប់គ្នាធ្លាប់បានស្គាល់នៅក្នុងបណ្ដាញសង្គម Tik Tok កន្លងមកនេះក៏ធ្លាប់បានជួបរឿងរ៉ាវជាច្រើនមុនពេលបានក្លាយខ្លួនជាបុគ្គលល្បីក្នុងបណ្ដាញសង្គមនាពេលបច្ចុប្បន្ននេះ តែដោយមានការលើកទឹកចិត្តពីគ្រួសារ មិត្តភក្ដិ និងអ្នកគាំទ្រ បានធ្វើឲ្យ សៀ នាង តស៊ូរហូតបានសម្រេចក្ដីស្រមៃទី ១របស់ខ្លួន ជាអ្នក Streamer មួយរូប។

Streamer ដែលមានរូបរាងស្អាតនិងទេពកោសល្យច្រើនរូបនេះ ក៏បានប្រាប់ថានឹងចាប់ផ្ដើមប្រឡូកចូលក្នុងការងារជាអ្នកសម្ដែង និងពិធីករ ព្រោះនេះជាចំណង់ចំណូលចិត្តរបស់ខ្លួន។ សៀ នាង ក៏សង្ឃឹមថានិងមានអ្នកគាំទ្រខ្លួននៅតែស្រលាញ់និងគ្រួសារដែលជាកម្លាំងចិត្តដល់ខ្លួនរហូតមក។

ខាងក្រោមនេះជាវីដេអូសម្ដែងនៅក្នុង Tikl Tok របស់ Sea Neang ៖

អត្ថបទ៖ ម៉េងងី

មតិយោបល់