• 2021-05-07 11:02:41
  • ព័ត៌មាន

ឡេបថបអេក្រង់ភ្លោះស៊េរី២០២១របស់ ASUS មានលក់នៅកម្ពុជាហើយ

  • 2021-05-07 11:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះក្រុមហ៊ុន ASUS បានប្រកាសឡេបថបស៊េរីចុងក្រោយនៅក្នុងត្រកូល ZenBook ដែលត្រូវបាននាំមុខដោយឡេបថបអេក្រង់ភ្លោះទំហំ១៥អ៊ីញ ZenBook Pro Duo 15 OLED (UX582) និងទំហំ១៤អ៊ីញ ZenBook Duo 14 (UX482) ដែលទទួលបានពានរង្វាន់ច្នៃប្រឌិតឆ្នើមប្រចាំឆ្នាំ២០២១នេះ។ ឡេបថបអេក្រង់ភ្លោះថ្មីទាំងពីរនេះក៏បានមកជាមួយនឹង ASUS ScreenPad ™ Plus ដែលជាអេក្រង់ទីពីររបស់ឡេបថបម៉ូឌែលនេះ និងជាប្រភេទ Touchscreen មានផ្ទៃលាតធំ ជួយផ្ដល់ភាពងាយស្រួលក្នុងការអាន ជួយដល់ប្រព័ន្ធបញ្ចេញខ្យល់ និងដំណើរការបានយ៉ាងរលូនជាមួយនឹងការបង្កើនលិទ្ធភាពក្នុងការងារនិងធ្វើការងារបានកាន់តែច្រើនក្នុងពេលតែមួយ។

ZenBook Pro Duo 15 OLED ផ្តល់នូវមុខងារដ៏ឆ្លាតវៃដែលមានអង្គដំណើរការ Intel 10th Core ™ i9 បំពាក់ដោយ GPU របស់ NVIDIA® GeForce RTX ™ 3070 ដែលជាអត្ថប្រយោជន៍ដល់ Content Creator ទាំងអស់។ ZenBook Duo 14 ផ្តល់នូវអត្ថប្រយោជន៍និងលក្ខណៈពិសេសជាច្រើនរបស់ ZenBook Pro Duo 15 OLED ប៉ុន្តែមានអេក្រង់ ScreenPad Plus ទំហំ ១២.៦ អ៊ីញនិងមានទម្រង់បង្រួមបន្ថែមទៀតដែលត្រូវបានរចនាឡើងដើម្បីជួយដល់លិទ្ធភាពក្នុងការធ្វើការងារឲ្យបានរហ័ស។ ZenBook Duo 14 ទំងន់ស្រាលត្រឹមតែ 16.9mm ស្តើង និងជាឡេបថប Intel Evo ™ -verified ដែលបំពាក់ដោយអង្គដំណើរការ Intel ជំនាន់ទី ១១ ជាមួយក្រាហ្វិក Intel Iris® Xe និងផ្តល់ថាមពលថ្មរហូតដល់ 17 ម៉ោង។

Flagship performance: ZenBook Pro Duo 15 OLED

ZenBook Pro Duo 15 OLED ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការរហូតដល់ Intel Core i9 ដែលមានដំណើរការខ្ពស់មានឈីបប្រភេទ NVIDIA GeForce RTX 3070 និងមាន RAM រហូតដល់ 32GB ដើម្បីធ្វើឲ្យការងារកាន់តែរលូនជាមួយនឹងអេក្រង់ទីពីរទំហំ ១៤ អ៊ីញប្រភេទ 4K UHD ScreenPad Plus ដែលឥឡូវនេះត្រូវបានកែប្រែឲ្យកាន់តែប្រសើរឡើងនៃពន្លឺ 400 nits – ហើយក៏ដូចជាអេក្រង់ធំផងដែរ។ សម្រាប់ Storage របស់ម៉ូឌែលនេះវិញមានរហូតដល់ 1TB PCIe 3.0 x4 SSD បង្កើនល្បឿនដំណើរការច្នៃប្រឌិតនិងបង្កើនផលិតភាព។ ឡេបថប ZenBook Pro Duo 15 OLED គឺជាឡេបថបដំបូងបង្អស់ដែលមាន GPU NVIDIA GeForce RTX 30 Series ជាក្រាហ្វិកកាត RTX ជំនាន់ទី ២ របស់ NVIDIA ដែលផ្តល់នូវការបង្កើនល្បឿនរបស់ GPU សម្រាប់ផ្ដល់ភាពងាយស្រួលដល់ Content Creators ឬ អ្នកឌីហ្សាញនានា និងអ្នកច្នៃប្រឌិតផ្សេងៗ។

សម្រាប់ដំណើរការកម្ដៅគឺល្អបំផុត ដោយបានប្រើបច្ចេកវិទ្យាថ្មី Active Aerodynamic System Plus (AAS Plus) ប្រើសម្រាប់រុញអេក្រង់ទី២ ScreenPad Plus ១៤ ឲ្យហើបឡើងបន្ដិច ដើម្បីបង្កើនចរន្តខ្យល់ត្រជាក់សរុបដល់ទៅ ៣៦% ឯណោះ។ ដើម្បីផ្ដល់ភាពងាយស្រួលដល់តំណរភ្ចាប់របស់ឡេបថ​ប់ ZenBook Pro Duo 15 OLED ក៏មាន I/O ports ជាច្រើនដូចជា Thunderbolt™ 3 USB-C® ចំនួនពីរដែលមានល្បឿនក្នុងការផ្ទេរឯកសាររហូតដល់ 40Gbps ជាមួយនឹងការសាកថ្ម និងមុខងារបង្ហាញផ្សេងៗទៀត។ ZenBook Pro Duo 15 OLED ក៏រួមបញ្ចូលទាំងប្រព័ន្ធ Intel WiFi 6 (802.11ax) សម្រាប់ការភ្ជាប់ Internet បានលឿនរហូតដល់ ៣ ដងដែលលឿនជាង WiFi 5។

អេក្រង់​ touchscreen ប្រភេទ 4K OLED HDR NanoEdge ដែលមានទំហំអេក្រង់ធំរហូតដល់ 93% នៃផ្ទៃឡេបថបនិងសឹងតែគ្មានគែម។ បច្ចេកវិទ្យាអេក្រង់ OLED ដ៏អស្ចារ្យផ្តល់នូវពណ៌ភ្លឺឌិតច្បាស់ល្អដែលមានសមាមាត្រចំនួន 1,000,000:1 contrast ratio ដែលបានបញ្ជាក់ដោយវិញ្ញាបនប័ត្រ VESA DisplayHDR ™ True Black 500 ។ ភាពត្រឹមត្រូវពណ៌ល្អឥតខ្ចោះសម្រាប់ជំនាញក្រាហ្វិចត្រូវបានធានាដោយវិញ្ញាបនបត្រ PANTONE Validated certification ហើយ ZenBook Pro Duo 15 OLED ក៏មានកម្រិតពណ៌ 100% DCI-P3 ផងដែរ។ ការថែរក្សាភ្នែកពីពន្លឺអេក្រង់ដែលមានការបញ្ជាក់ពី TÜV Rheinland-certified eye care ធានានូវកំរិតពន្លឺពណ៌ខៀវទាបដើម្បីការពារភ្នែករបស់អ្នកប្រើប្រាស់ក្នុងកំឡុងពេលធ្វើការយូរ។

Ultimate mobile productivity: ZenBook Duo 14

ZenBook Duo 14 គឺជាឡេបថបរបស់ Intel Evo™ -verified ដែលដំណើរការដោយប្រព័ន្ធដំណើរការ Intel Core i7 ជំនាន់ទី ១១ ជាមួយនឹងក្រាហ្វិក Intel Iris Xe រហូតដល់ 4.7GHz សម្រាប់ដំណើរការមិនគួរឱ្យជឿដោយមានភ្ជាប់ជាមួយរ៉េមរហូតដល់ 16GB ដើម្បីធ្វើឲ្យការងារកាន់តែរលូនជាមួយនឹង ScreenPad Plus ដែលជាអេក្រង់ទីពីរទំហំ ១២.៦ អ៊ីញ។​ សម្រាប់ Storage វិញ មានរហូតដល់ 1TB SSD ជួយបង្កើនល្បឿនដំណើរការនិងបង្កើនផលិតភាព។ ZenBook Duo 14 ក៏មានបំពាក់បច្ចេកវិទ្យា ASUS Intelligent Performance Technology ដែលដំណើរការជាមួយប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុន Intel ជំនាន់ទី ១១ ដើម្បីបង្កើនប្រសិទ្ធភាពឲ្យកាន់តែខ្លាំង។ សម្រាប់ការប្រើប្រាស់ Performance mode អ្នកប្រើអាចរីករាយជាមួយនឹងការបង្កើនសមត្ថភាពរហូតដល់ 40% បើប្រៀបធៀបទៅនឹងឡេបថបស្តង់ដារស្រដៀងគ្នា។ ZenBook Duo 14 ក៏រួមបញ្ចូលផងដែរនូវប្រព័ន្ធកម្តៅ AAS Plus ដែលជួយបង្កើនប្រសិទ្ធិភាពនៃការរក្សាសីតុណ្ហភាពរបស់ម៉ាស៊ីនឲ្យត្រជាក់ថេរ។

ដើម្បីងាយស្រួលក្នុងការភ្ជាប់ទៅនឹងឡេបថប ZenBook Duo 14 ក៏មាន I / O ports ដែលមានសមត្ថភាពខ្ពស់រួមទាំងរន្ធ Thunderbolt ™ 4 USB-C ចុងក្រោយបំផុត។ រន្ធទាំងនេះគាំទ្រការសាកថ្ម និង DisplayPort ដែលមានកម្រិតបញ្ជូន 40 Gbps អនុញ្ញាតឱ្យអ្នកប្រើភ្ជាប់អេក្រង់ 8K ខាងក្រៅឬអេក្រង់ 4K UHD ចំនួនពីរ។ ZenBook Duo 14 ក៏រួមបញ្ចូលផងដែរនូវ Intel WiFi 6 ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យា ASUS WiFi Master Premium ។

ខាងក្រោមនេះជាតារាងតម្លៃរបស់ម៉ូឌែលទាំង២៖

សម្រាប់ឡេបថបរបស់ក្រុមហ៊ុន ASUS ទាំងអស់អាចរកជាវបានតាមរយៈហាងដែលជាតំណាងចែកចាយខាងក្រោម៖

ឬអាចធ្វើការសាកសួរពីគេហទំព័រហ្វេសបុករបស់ ASUS បានតាមរយៈ៖ https://www.facebook.com/ASUS855

មតិយោបល់